Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សហជីព៥ នៅកម្ពុជា ចេញសេចក្តី ថ្លែងការណ៍ ទាមទារប្រាក់ខែ ១០០ដុល្លារ សម្រាប់កម្មករ

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា នេះ ក្រុមមន្រ្តីសហជីពចំនួន៥នៅកម្ពុជា បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ ដើម្បីទាមទារប្រាក់ខែ ១០០ដុល្លារ សម្រាប់កម្មករផ្នែកកាត់ដេរ និងផលិតស្បែកជើងបន្ទាប់ពីនិយោជក និងនិយោជិតបានព្រមព្រៀងត្រឹម៨០ដុល្លារ។

សហជីពទាំង៥នោះរួមមាន សហភាពសហជីពកម្ពុជារបស់ លោក រ៉ុង ឈុន , សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា របស់លោក អាត់ ធន់ , សហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា របស់អ្នកស្រី ម៉ម ញឹម , សម្ព័ន្ធសហជីពចលនាកម្មក ររបស់លោក លោក ប៉ាវ ស៊ីណា , និងសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា របស់លោក ជា មុនី។

យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការចរចាកន្លងមក និយោជក បានផ្តល់ត្រឹមតែ៩ដុល្លារ បន្ថែមលើប្រាក់ឈ្នួល៦១ដុល្លារ ដែលមាន ស្រាប់ ស្មើនឹង៧០ដុល្លារ ក្នុង១ខែ ជាហេតុធ្វើឲ្យក្រុមសហជីព មិនអាចទទួលយកបានឡើយ ក្រុមសហជីពយល់ឃើញថា ការដំឡើងនេះ មិនអាច ធានាចំពោះជីវភាពរបស់នៅរបស់កម្មករបាន ហើយវានៅតែបន្តស្ថិតនៅក្នុងកម្រិតទាប បើធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាតម្លៃទំនិញ នៅលើទីផ្សារបច្ចុប្បន្ន ដែលបានឡើងថ្លៃយ៉ាងគំហុកនោះ។

សហព័ន្ធសហជីព នៅតែមានសុទិដ្ឋិនិយមថា ការដំឡើងប្រាក់ឈ្នួល ឲ្យបានដល់១០០ដុល្លារ ក្នុង១ខែនាពេលបច្ចុប្បន្ននេះ នឹងមិនធ្វើឲ្យ ប៉ះពាល់ ដល់ដំណើរការវិនិយោគ និងការរកស៊ីរបស់និយោជកនោះទេ ផ្ទុយទៅវិញគឺកាន់តែធ្វើឲ្យនិយោជក រក្សាបាននូវកម្លាំងពលកម្មជំនាញ និងផលិតភាព ថែមទៀត។

យោងតាម សេចក្តីប្រកាសរបស់ព័ត៌មាន ដែលមានការចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣នេះ បានសម្រេចត្រឹម៧៨ដុល្លារ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានឲ្យនិយោជកដំឡើង ២ដុល្លារទៀត សរុបទាំងអស់៨០ដុល្លារ ដល់កម្មករផ្នែកកាត់ដេរ  និងផលិតផលិតស្បែកជើង៕


Viewing all articles
Browse latest Browse all 8042

Trending Articles