Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណៈបញ្ជាការ ឯកភាព ខេត្តកំពង់ចាម ចុះរុះរើ កុងត្រូលជជុះ

$
0
0

កំពង់ចាមៈ  គណៈមេបញ្ជាការឯកភាព ខេត្តកំពង់ចាម បានបង្កើតឡើង មានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ឧត្តមសេនីយត្រី ឆាយ គឹមសុន ស្នងការខេត្ត និងលោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ បានចុះទៅបង្ក្រាបរុះរើកុងត្រូលជជុះ និងអង្គការលើកស្លាកខុសច្បាប់ ចាំយកលុយប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ៧ ចាប់ពីចំណុច ព្រំប្រទល់ស្រុកពញាក្រែក រហូតដល់ស្ពានជ្រាវ ក្នុងទឹកដីស្រុកមេមត់ ជាប់ព្រំប្រទល់ខេត្តក្រចេះ។

វរសេនីយ៍ឯក ហេង សម្បត្តិ ស្នងការរង ទទួលផែនសេនាធិការ បានមានប្រសាសន៍ឲ្យដឹងថា កិច្ចប្រតិបត្តការនេះ ធ្វើឡើង ដោយអនុវត្តតាមបទ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល  និងក្រោមការណែនាំរបស់លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម ស្តីពីការលុបបំបាត់ការបង្កើតកុងត្រូលជជុះ និងអង្គការពាក់ព័ន្ធដែលលើកស្លាកខុសច្បាប់ ចាំយកលុយពីប្រជាពលរដ្ឋដឹកកសិផល អនុផលធ្វើចរាចរតាមដងផ្លូវទាំងនោះ ។

ចំពោះការចុះបង្ក្រាបរុះរើនេះ មានកម្លាំងប្រមាណជា៣០នាក់ ដោយមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន បានធ្វើការរុះរើ រួមមាន ស្លាក អង្គការការពារ ព្រៃឈើ និងអភិរក្សសត្វព្រៃនៅកម្ពុជា សាខាខេត្តកំពង់ចាម ដែលមានឈ្មោះ ញន ញ៉ ជាប្រធាន នៅចំណុចភូមិជង្គុំស្ពាន ឃុំទ្រមូង ស្រុកមេមត់ ។ និងស្លាកអង្គការ ការពារអភិរក្សធម្មជាតិ សាខាខេត្តកំពង់ចាម ដែលមានឈ្មោះ ស៊ី ណា ហៅពៅ ជាប្រធាន ។

ចំណែកកងកម្លាំងប្រដាប់អាវុធ ដែលមានភារកិច្ចឈរជើងនៅតំបន់នោះ លោកឧត្តមសេនីយ៍ស្នងការខេត្ត និងលោក មេបញ្ជាការកងរាជអាវុធខេត្ត បានធ្វើការអប់រំណែនាំ កុំឲ្យប្រព្រឹត្តនូវសកម្មភាពខុសច្បាប់ផ្សេងៗ ដែលមានរូបភាពជាកុងត្រូលជជុះ ចាំយកលុយពីប្រជាពលរដ្ឋ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>