Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋាភិបាល ឆ្លងសេចក្តីព្រាង អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា

$
0
0

ភ្នំពេញ ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នៅវិមានសន្តិភាព មានបើកសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៤ ស្តីពី សេចក្តី ព្រាង អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការ គណៈរដ្ឋមន្តី្រ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣នេះ បានសរសេរឲ្យដឹងថា «ការរស់រាន មានជីវិតឡើងវិញ ឬជីវិតទី២ គឺថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ពិតមែន តែពេលនោះ ត្រូវរៀនក្រោមម្លប់ឈើ យកដុំកំបោរ សម្រាប់សរសេរ តែសិទ្ធិមនុស្ស សិទិ្ធសេរីភាព របស់ប្រជាជនម្នាក់ៗ បានត្រូវប្រជាជនយើងម្នាក់ៗ កាន់កាប់ដោយខ្លួនឯង »។

យោងតាមសេចក្តីប្រកាសព័ត៌មាន ខាងលើនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ថ្ងៃនេះ យើងលែងនិយាយ ពីសាលា រៀនក្រោមម្លប់ដើមឈើ ទៀតហើយ ដោយសព្វថ្ងៃ យើងនិយាយពីសាកលវិទ្យាល័យ ពីវិជ្ជាជីវៈឯកទេស ជាច្រើនបែប ច្រើនយ៉ាង ហើយព័ត៌មានមានគ្រប់ទីកន្លែងតាមតម្រូវការ។

សេចក្តីប្រកាសព័ត៌មាន ដដែល បានឲ្យដឹងទៀតថា បច្ចុប្បន្នអត្ថន័យ និងតម្លៃសិទិ្ធមនុស្ស កាន់តែមានសារៈសំខាន់ ថែម ទៀត សម្រាប់ជនកម្ពុជា ដូចដែលអ្នកធ្លាប់ធ្លាក់ ក្នុងរណ្តៅទាសករ ប្រល័យពូជសាសន៍គ្មានពីរលើប្រវត្តិ សាស្ត្រសកល លោកបានយល់ដឹង។

អ្នករងគ្រោះ ដូចជាប្រទេសកម្ពុជា ស្គាល់ណាស់ នូវតម្លៃអំពីសិទិ្ធមនុស្ស អំពីសិទិ្ធសេរីភាព ហើយយល់ដឹងថា ខ្លួនម្នាក់ៗ ត្រូវការសិទិ្ធ មនុស្សប៉ុនណា សិទិ្ធសេរីភាពប៉ុនណា ពេលដែលខ្លួនម្នាក់ៗ រស់ដូចស្លាប់ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ នាពេលនោះ មនុស្សរស់មិនបានស្មើនឹងសត្វ ហើយជីវិតត្រូវគេដក ហូតពេលណាក៏បាន ដោយមិនអាចតវ៉ាបាន ហើយ ក៏គ្មានអ្នកណា មកជួយឈឺឆ្អាលផងដែរ។

សិទិ្ធមនុស្សនៅកម្ពុជា គឺជាសមិទ្ធផល ដ៏ត្រចេះត្រចង់មួយ នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសិទ្ធិពលរដ្ឋ សិទិ្ធនយោបាយ សិទិ្ធសេដ្ឋកិច្ច សិទ្ធិដីធ្លី សិទិ្ធការងារ សិទិ្ធទទួលបានការអប់រំ សិទ្ធិក្នុងការបញ្ចេញមតិ ។ល៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>