ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នេះ មហោស្រពតន្រ្តី ចំរៀងសម័យថ្នាក់ជាតិឆ្នាំ២០១៣ បានចាប់ផ្តើមបើកដំណើរការហើយ ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងឱកាសបើកមហោស្រពនោះ លោក ជា ច័ន្ទបរិបូណ៍ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាតំណាងគណៈកម្មការរៀបចំប្រឡង បានមានប្រសាសន៍ថា នេះជាលើកទី៣ ហើយបន្ទាប់ពីកម្ពុជា បានរៀបចំចំនួន២លើកនាពេលកន្លងមក ដែលលើកទី១ កាលពីអំឡុងឆ្នាំ១៩៦៣ ដែលបានធ្វើឡើងនៅខេត្តកែប និងលើកទី២ឆ្នាំ២០១១ ធ្វើឡើងនៅ រាជធានីភ្នំពេញ ហើយនិងលើកទី៣នេះតែម្តង៕