Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជីវករថា ការលក់ គ្រឿង អលង្ការ កើនឡើង ខណៈតម្លៃមាស ធា្លក់ចុះបន្តិចវិញ

$
0
0

ភ្នំពេញៈ អាជីវករ លក់គ្រឿងអលង្ការ នៅរាជធានីភ្នំពេញ បានសម្តែង ភាពរីករាយ ដោយសារតែ អាជីវកម្ម របស់ពួកគេ ហាក់ដូចលូតលាស់ខ្លាំង ខណៈដែល តម្លៃមាស បានធ្លាក់ចុះ មួយកម្រិត។

អ្នកលក់គ្រឿងអលង្ការ នៅម្តុំផ្សារធំថ្មី បាននិយាយថា ការលក់គ្រឿងអលង្ការ នាពេលបច្ចុប្បន្ននេះ  មានការកើនឡើង ខណៈដែលតម្លៃមាស បានធ្លាក់ចុះ បន្តិច នៅត្រឹម  ១៩០ដុល្លារអាមេរិក ក្នុងមួយជី (មាសគីឡូ)។

អ្នកនាង គង់ ពិសី ម្ចាស់ហាងលក់មាស-ពេជ្រ ហេង ហេង បានឲ្យដឹង ក្នុងពិធីបើកសាខាថ្មី ហាងរបស់គាត់ កាលពីថ្ងៃទី២១ ខែមីនាថា ស្ថានភាពជួញ ដូរមាស និងគ្រឿងអលង្ការ សព្វថ្ងៃ នេះគឺលក់ដាច់ច្រើន ក្នុងមួយថ្ងៃ អាចលក់មាសចេញបានចំនួន ៤ ទៅ ១០តំឡឹង ដោយសារ តែតម្លៃ មាសមាន ការធ្លាក់ចុះ ដែលមាសគីឡូ ១ជី លក់ចេញតម្លៃ ១៩០ដុល្លារអាមេរិក ទិញចូលតម្លៃ ១ជី តម្លៃ ១៨០ដុល្លារអាមេរិក ចំណែកឯតម្លៃពេជ្រវិញ ទំហំ ២លី មានតម្លៃ ប្រហែលជាង ៣០ដុល្លារអាមេរិកប៉ុណ្ណោះ។  

អ្នកនាង បានបញ្ជាក់ថា ទីផ្សារកម្ពុជា មានតម្រូវការគ្រឿងអលង្ការច្រើន ពីអតិថិជននៅទីក្រុង ដែលមានភាព ទាន់សម័យ និងមានតម្រូវការខ្ពស់ ក្នុងការប្រើប្រាស់គ្រឿង អលង្ការមាស ពេជ្រ និងប្លាទីន។

អ្នកនាងបានបន្ថែមថា ដើម្បីត្រៀមខ្លួន ទៅនឹងកំណើននៃតម្រូវកានេះ ចាប់ពីថ្ងៃបើកដំណើរការ ហាងមាស-ពេជ្រ ហេង ហេង ទៅដល់ពាក់ កណ្តាលខែមេសាខាងមុខ ហាងនេះនឹងមាន ការបញ្ចុះតម្លៃ ពិសេស ជូនដល់អតិថិជ នដែលមកជាវ និង មានកាដូអនុស្សាវរីយ៍ ជូនដល់ អតិថិជនផងដែរ ដោយមានតម្លៃសមរម្យ និងមាន គុណភាពខ្ពស់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles