ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបាន កម្លាំងនគរបាល រាជធានីភ្នំពេញ ឃាត់ខ្លួនដោយ អនុវត្តតាមដីកា របស់ចៅក្រម សាលាដំបូង រាជធានីភ្នំពេញ ជុំវិញការបោកប្រាស់ និងស៊ីដាច់លុយ គេអស់ជិត១០ម៉ឺនដុល្លារ កាលពីពេលកន្លងទៅ។
ការឃាត់ខ្លួន ស្រ្តីរូបនេះ បានធ្វើឡើងកាលពី វេលាម៉ោង ៨យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅខាងក្រោយ ក្រសួងដែនដី ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ខណៈជនសង្ស័យរូបនេះ កំពុងធ្វើដំណើរនៅតាមផ្លូវ។ សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យរូបនេះមាន ឈ្មោះ ព្រំ ស្រីនិច
ជាប់ពាក់ព័ន្ធនិងការបោកប្រាស់ និងស៊ីដាច់លុយពីស្រ្តីម្នាក់ទៀត កាលពីពេលកន្លងទៅ ចំនួន៩ម៉ឺនដុល្លារ។ ក្រោយការឃាត់ខ្លូន ជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួនទៅកាន់ ស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ចាត់ការតាម ផ្លូវច្បាប់៕