ភ្នំពេញ ៖ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះ បានរៀបចំពិធីប្រកាស និង បញ្ចូលសមាជិក-សមាជិកា គណបក្ស ប្រជាជន ថ្មី ចំនួន ១៧៦១ នាក់ ។ ពិធី ប្រកាស បញ្ចូលសមាជិក-សមាជិកាថ្មី របស់គណបក្សប្រជាជន ខាងលើនេះ បាន ធ្វើឡើង ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារគណបក្ស ប្រជាជន ចុះជួយខណ្ឌសែនសុខ លោក លី សាវេត ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជន ខណ្ឌសែនសុខ ព្រមទាំង មានការ ចូលរួម ពីថ្នាក់ដឹកនាំគណបក្សប្រជាជន ខណ្ឌសែនសុខ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងសមាជិក-សមាជិកា ជាច្រើនរយនាក់ផ្សេងទៀត ។
នៅក្នុងឱកាសនោះ លោក លី សាវេត ជាអភិបាលខណ្ឌសែនសុខផងនោះ បាន លើកឡើង និងស្វាគមន៍ចំពោះសមាជិក- សមាជិកាថ្មី ដែលត្រូវប្រកាសបញ្ចូលជា សមាជិករបស់គណបក្សប្រជាជនថ្មី នៅ ពេលនេះ ដោយសារតែពួកគេបានយល់ ឃើញយ៉ាងច្បាស់លាស់ ពីការដឹកនាំ និង អភិវឌ្ឍន៍ របស់គណបក្សប្រជាជន ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ។
លោក លី សាវេត ក៏បានជំរុញឱ្យថ្នាក់ ដឹកនាំគណបក្ស នៅតាមសង្កាត់នីមួយៗ បន្ដយកចិត្ដទុកដាក់លើការងារ ឱ្យមាន ប្រសិទ្ធភាពកាន់តែខ្លាំងឡើង និងទាក់ទាញ ប្រជាពលរដ្ឋផ្សេងទៀត ចូលជាសមាជិក- សមាជិកា របស់គណបក្ស ដើម្បីចូលរួម អភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិ បាល ៕