Quantcast
Viewing all articles
Browse latest Browse all 8042

លោក ទៀ សុខា នាំអំណោយ និងថវិកា ចែកជូនប្រជាពលរដ្ឋ ទាំង៤៩គ្រួសារ នៅចំណុចចំរាំង ដែលរងការ វាយកម្ទេចផ្ទះ ពីសំណាក់ លោក ជៀម ផែន

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៣  លោកឧត្តមសេនីយ៍ទោ ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងប្រធានចលនា យុវជនក្រុម១៥៧ ប្រចាំខេត្តព្រះសីហនុ តំណាងរបស់លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត ប្រធានកិត្តិយស ចលនាយុវជនក្រុម១៥៧ និងលោកឧត្តមសេនីយ៍ ម៉ឹង ពន្លក ប្រធានចលនាយុវជនក្រុម១៥៧ បានដឹកនាំក្រុមការងារ នាំយកអំណោយ សប្បុរសធម៌ រួមមាន អង្ករ១បាវ, ត្រីខ ១យូរ, មី១កេស, ទឹកត្រី ១យូរ, ទឹកស៊ីអ៊ីវ ១យួរ, ខ្ទឹមសរ ១គីឡូ, ខ្ទឹមក្រហម ១គីឡូ, មុងជ្រលក់ថ្នាំ ១, ទឹកសុទ្ធ ៥យួរ, និងថវិការ ចំនួន ២ម៉ឺនរៀល ទៅចែកជូនបងប្អូន ប្រជាពលរដ្ឋ ចំនួន៤៩គ្រួសារ ដែលមានទីតាំងស្ថិតនៅ ចំណុចចំរាំង ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលត្រូវឧកញ៉ា ជៀម ផែន ធ្វើការឈូសឆាយ និងកំទេច ផ្ទះ ដីភូមិ និងដីចំការ កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ។

នៅក្នុងកម្មវិធីនោះដែរ ក៏មានការចូលរួមពីលោក ម៉ុង ចាន់ថុល អគ្គនាយករង ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប តំណាងលោកបណ្ឌិតអធិរាជ កសិកម្ម ម៉ុងឫទ្ធី ព្រមទាំងមន្រ្តីអាជ្ញាធរ មូលដ្ឋាន ផងដែរ ។

 ថ្លែងនៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ទៀ សុខា បានធ្វើការផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត និងលោកឧត្តមសេនីយ៍ ម៉ឹង ពន្លក ទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះថា ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូន ប្រជាពលរដ្ឋយើងដែលត្រូវរងគ្រោះ ដ៏អយុត្តិធម៌ បន្ទាប់ពីត្រូវគេឈូសឆាយផ្ទះសម្បែង គ្មានទីជំរក លោកប្រធានទាំងពីរ បានចាត់តាំងរូបលោកអោយ នាំយកអំណោយទាំងនេះ មកផ្តល់បងប្អូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ដោយមិនត្រូវអោយបងប្អូន ប្រជាពលរដ្ឋរងគ្រោះយើងស្លាប់ដោយអត់បាយ ហូបនោះទេ ។

តំណាង ប្រជាពលរដ្ឋ ដែលបានចូលរួម ទទួលអំណោយ នៅពេលនោះបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ  និងដឹងគុណជាទីបំផុត ចំពោះ ក្រុមគ្រួសារ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោកជំទាវកិត្តិព្រឹទ្ធិបណ្ឌិត និងបុត្រា បុត្រី ព្រមទាំងចៅៗ ជាទីស្រលាញ់ និងគ្រួសារទាំងអស់ ដែលបានសង្រ្គោះ អាយុជីវិត និងផ្តល់ភាព យុត្តិធម៌ ដល់បងប្អូនប្រជាពលរដ្ឋ ស្លូតត្រង់ដោយមិន អោយស្លាប់នោះឡើយ ព្រមទាំងប្រកាស គាំទ្របោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ជាពិសេសគាំទ្ររបេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ជារៀងរហូត ។

ក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ដែលបង្កើត ឡើងក្រោម គំនិតផ្ដួចផ្ដើមរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ពីមុនគឺដើម្បីជួយ ឧបត្ថម្ភគាំទ្រ កងទ័ពនៅ សមរភូមិព្រះវិហារ គ្រាដែលទាហានថៃ ចូលឈ្លានពានតំបន់ប្រាសាទ ព្រះវិហារ នាឆ្នាំ២០០៨។

ហើយនាពេលស្ថានភាព នៅតាមព្រំដែនមានសភាបស្ងប់ស្ងាត់វិញ ទើបក្រុមចលនានេះ បានបង្វែរទិសដៅ មកជួយកិច្ចការ សង្គមវិញដូចជា ជួយដល់ក្មេងកំព្រា ចាស់ជរា ជនទីទ័លក្រគ្មានទីពឹង ជួយសង់ផ្ទះដល់ស្ត្រីមេម៉ាយ ជួយជនរងគ្រោះដោយទឹក ជំនន់ ភ្លើងឆេះផ្ទះ និងដោយគ្រោះធម្មជាតិមួយ ចំនួនទៀតហើយមិនតែប៉ុណ្ណោះ ក្រុមចលនាយុវជន បានជូយដល់មន្ទីរ ពេទ្យគន្ធបុប្ផា ដែលជាពេទ្យយកចិត្ត ទុកដាក់ ចំពោះក្មេងៗកម្ពុជាផងដែរ៕

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

លោក ទៀ សុខា (ឆ្វេង) និងលោក ម៉ុង ចាន់ថុល (កូនប្រុសលោកឧកញ៉ា ម៉ុង ឫទ្ធី)

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles