កណ្ដាល ៖ ព្រះវិហារ ដ៏ថ្មីសន្លាង និង ផ្លូវបេតុងប្រវែងជិត ១គីឡូម៉ែត្រ ស្ថិតនៅ ក្នុងភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្ដ កណ្ដាល ត្រូវបានបញ្ចុះខ័ណ្ឌសីមា និង សម្ពោធដាក់ឱ្យប្រើប្រាស់ រួមទាំងសមិទ្ធិ ផលនានាផ្សេងៗទៀត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៣ សម្រាប់បម្រើប្រយោ ជន៍សាធារណៈ ដល់ប្រជាជននៅក្នុងភូមិ កោះថ្មី និងភូមិទាំងឡាយទៀត យកទៅ ប្រើប្រាស់ ។
ពិធីបញ្ចុះខ័ណ្ឌសីមា ព្រះវិហារវត្ដកោះ ថ្មី ដែលមានអាយុកាលជាង ១០០ឆ្នាំ និង សម្ពោធផ្លូវបេតុង ប្រវែងជិត ១គីឡូម៉ែត្រ ខាងលើនេះបានប្រព្រឹត្ដធ្វើឡើងស្ថិតក្រោម អធិបតីភាព លោកបណ្ឌិត ប៉ែន សំអាត ទី ប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធាន ក្រុមការងារ ចុះជួយស្រុកស្អាង ខេត្ដ កណ្ដាល របស់គណបក្សប្រជាជនកម្ពុជា ។
អភិបាលរងស្រុកស្អាង លោក សាំង យ៉ុង បានថ្លែងឱ្យដឹងថា ព្រះវិហារថ្មីដែល ត្រូវបញ្ចុះខ័ណ្ឌសីមានៅថ្ងៃនេះ ព្រមទាំង សមិទ្ធិផលនានា ត្រូវបានកសាងឡើងដោយ មានការឧបត្ថម្ភ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ ព្រមទាំងសប្បុរសជននានា និងពុទ្ធបរិស័ទ ចំណុះជើងវត្ដ រួមទាំងលោកបណ្ឌិត ប៉ែន សំអាត និងលោកស្រី ដែលបានចូលរួមបរិ ច្ចាក រហូតធ្វើឱ្យលេចរូបរាងនូវព្រះវិហារថ្មី ស្រឡាងមួយ ព្រមទាំងផ្លូវបេតុងសម្រាប់ ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋ ។
អភិបាលរងស្រុកស្អាង បានរំលឹកថា វត្ដ កោះថ្មី ព្រមទាំងសាលារៀន ព្រះវិហារ ជា អតីតមន្ទីរឃុំឃាំង ស-១៥ នៅក្នុងសម័យ ប៉ុលពត ដែលរបបខ្មៅងងឹតមួយនេះបាន យកព្រះវិហារ និងសាលារៀនដាក់គុក និង ធ្វើទារុណកម្មប្រជាពលរដ្ឋខ្មែរជាច្រើននាក់។ ប៉ុន្ដែ ក្រោយពីថ្ងៃរំដោះ ៧ មករា គណៈ កម្មាធិការវត្ដ ព្រះចៅអធិការ ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ដ រួមទាំងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានរៀបចំឡើង វិញ ជាបណ្ដើរៗ ហើយជាក់ស្ដែងរហូតមក ដល់ពេលនេះ ព្រះវិហារថ្មី និងសមិទ្ធិផល នានា ត្រូវបានបញ្ចុះខ័ណ្ឌសីមា និងសម្ពោធ ដាក់ឱ្យប្រើប្រាស់ ដែលសរុបថវិកាជាង២៦ ម៉ឺនដុល្លារ ។
អភិបាលរងស្រុកស្អាង បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេច តេជោ ហ៊ុន សែន និងលោកជំទាវ ព្រម ទាំងលោកបណ្ឌិត ប៉ែន សំអាត និងលោក ស្រី ព្រមទាំងក្រុមការងារទាំងអស់ដែល បានយកចិត្ដទុកដាក់ ជួយកសាងនូវសមិទ្ធិ ផលនានា ក្នុងឃុំខ្ពប ស្រុកស្អាង ធ្វើឱ្យប្រជា ពលរដ្ឋទូទាំងឃុំ មានកម្រិតជីវភាពធូរធា ជាបណ្ដើរៗ ។
នៅចំពោះមុខប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្ដ ព្រមទាំងអាជ្ញាធរជាច្រើន រយនាក់ លោកបណ្ឌិត ប៉ែន សំអាត បាន លើកឡើង និងអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ តែងតែគិតគូរ និងព្រួយបារម្ភគ្រប់ពេលវេលា ចំពោះការ លំបាករបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ទាំងអស់ ។
លោក ប៉ែន សំអាត បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែល មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបាន ធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើន និង អភិវឌ្ឍន៍ រហូតមកដល់ពេលនេះ ហើយ ជាក់ស្ដែង នៅក្នុងឃុំខ្ពបទាំងមូលសមិទ្ធិ ផលនានា ដូចជា ផ្លូវថ្នល់ សាលារៀន ព្រះ វិហារ ជាដើមត្រូវបានកសាងឡើងជាបន្ដ បន្ទាប់ ដើម្បីបម្រើផលប្រយោជន៍រួមជូន ប្រជាពលរដ្ឋនៅតំបន់នេះ ។
គួរបញ្ជាក់ថា សមិទ្ធិផលព្រះវិហារថ្មី ព្រមទាំងផ្លូវបេតុងប្រវែងជិត ១គីឡូម៉ែត្រ ខាងលើនេះបានលេចជារូបរាង បន្ទាប់ពីផ្លូវ ក្រាលគ្រួសក្រហមប្រវែងជិត១០គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិដំរីឆ្លង ត្រូវបានដាក់សម្ពោធ ឱ្យប្រើប្រាស់កាលពីដើមឆ្នាំ ២០១៣ ស្ថិត ក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន សំអាត និងលោកស្រី ។
យោងតាមរបាយការណ៍ របស់អភិបាល រងស្រុកភូមិកោះថ្មី ស្ថិតនៅលើកោះជាប់ តាមដងទន្លេបាសាក់ ប្រវែង ៤គីឡូម៉ែត្រ។ ជាការកត់សម្គាល់ ព្រះវិហារ សាលារៀន និងផ្លូវថ្នល់ជាច្រើនកន្លែង ដែលធ្លាប់រងការ បំផ្លិចបំផ្លាញ និងកម្ទេចចោលនៅក្នុងសម័យ ប៉ុលពតនោះ បានលេចរូបរាងជាបន្ដបន្ទាប់ នៅទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំ ប្រទេស របស់គណបក្សប្រជាជនកម្ពុជា ជា ពិសេស រាជរដ្ឋាភិបាលដែលមានសម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។ ព្រះ វិហារសម័យប៉ុលពត ជាកន្លែងមន្ទីរឃុំឃាំង ជាកន្លែងធ្វើទារុណកម្ម និងជាកន្លែងត្រូវ បានគេបោះបង់ចោល ប៉ុន្ដែ ព្រះវិហារនៅ ក្នុងសម័យនេះ ជាកន្លែងប្រមូលផ្ដុំ និងកន្លែង សូត្រធម៌ សុំសេចក្ដីសុខ សេចក្ដីចម្រើន សម្រាប់ពុទ្ធបរិស័ទនៅតាមទីកន្លែងទាំង អស់ ៕