Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ព្រមានពីការ ស្លៀកពាក់ របស់ពិធីករ និងពិធីការិនី ទូរទស្សន៍មួយ

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ នៃរាជរដ្ឋាភិបាល កម្ពុជា លោក ខៀវ កាញារីទ្ធ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ នេះ បានធ្វើការព្រមាន មិនផ្លូវការដល់ ពិធីករ និងពិធីការិនី របស់ទូរទស្សន៍មួយ ដែលពួកគេបាន ប្រើប្រាស់សំលៀកបំពាក់ និងក្រវាត់ក ដែលមិនបង្ហាញ ឲ្យឃើញ ពីការកាន់ទុក្ខ ចំពោះការសោយទីវង្គត់ របស់ ព្រះមហាវរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ ហើយមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលរូបនេះ បានអំពាវនាវ ថ្នាក់ដឹកនាំ នៃស្ថានីយ៍ ទូរទស្សន៍មួយនេះ ត្រួតពិនិត្យឡើងវិញ។

យោងតាមការផ្ញើសារ នៅលើគេហទំព័រ ហ្វេសប៊ុករបស់ខ្លួន នៅរសៀលថ្ងៃទី ១៦ខែតុលា ឆ្នាំ២០១២ នេះ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៉ ទើបណែនាំ របៀបស្លៀក ពាក់ដល់ពិធីករ-ការិនី ទូរទស្សន៍ក្នុង រយៈពេល ប៉ុន្មានថ្ងៃដែលប្រទេស យើងរួមមរណ ទុក្ខ ស្រាប់តែបើក CNC អស់ទាស់ ។ ពិធីករបុរសលេង ក្រវាត់ផ្កាឈូក (សញ្ញារួមរីករាយ) ឯនារី ម៉ាអស់ទាស់ ។ សូមឯកឧត្តម ប្រធានសមាគម ទូរទស្សន៍ ជួយចុះពិនិត្យ ឡើងវិញផង បើមិនកើតទេ បញ្ឈប់ចេញ ពីកម្មវិធីតែម្តងទៅ ៉។

យ៉ាងណាក៏ដោយ មានពិធីករ និងពិធីការិនី ផ្សេងទៀត បានស្លៀកពាក់ ដែលបង្ហាញការ កាន់ទុក្ខ ដ៏ក្រៀមក្រំរកទីបំផុតគ្មាន នៅពេលដែល ពួកគេបានបង្ហាញ មុខ និងវត្តមាន នៅតាមកញ្ចក់ ទូរទស្សន៍របស់ពួកគេ ប៉ុន្តែចំពោះពិធីករ និងពិធីការិនី ខាងលើនេះ ទំនង ជាពួកគេ មានការធ្វេសប្រហែសហើយមើលទៅ ។

សូមបញ្ជាក់ថា អតីតព្រះមហាវរក្សត្រ បានយាង សោយទីវង្គត់ កាលពីវេលាម៉ោង ១៖២០នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យ នាទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះរាជពាធ ហើយព្រះបរម សពរបស់ព្រះអង្គ និងយាងមកដល់ មាតុប្រទេសវិញ នៅវេលាម៉ោង ៣ រសៀលថ្ងៃទី១៧ខែតុលា ឆ្នាំ២០១២ ៕

www.lookingtoday.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>