ភ្នំពេញ៖ យោងតាមព័ត៌មានពីមន្រ្តី នៃគណបក្សប្រឆាំង បានអោយដឹងថា គណបក្សសមរង្ស៊ី បានសម្រេចលុបចោល គម្រោងធ្វើបាតុកម្ម ថ្ងៃទី ២៣ តុលា ឆ្នាំ ២០១២ ខាងមុខនេះ ដើម្បីចូលរួមការ រំលែកទុក្ខដ៏ក្រៀមក្រំ នៃការសោយទីវង្គត់ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ បានដែលចូលទីវង្គត់នៅ វេលាម៉ោង ១៖២០នាទី ថ្ងៃទី ១៥ ខែ តុលា នាទីក្រុងប៉េកាំង ។
យោងតាមសេចក្តីប្រកាសរបស់ គណបក្ស សង្រ្គោះជាតិ បានអោយដឹងថា នៅថ្ងៃស្អែក វេលាម៉ោង ៨៖០០ព្រឹក គណបក្ស នឹងធ្វើរៀបចំពិធីបង្សុកូល ថ្វាយព្រះវិញ្ញាណក្ខន្ធ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះមហាវរក្សត្រ នៅទីស្នាក់ការគណបក្ស ស្ថិតក្នុងខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
សូមជំរាបថា នៅថ្ងៃស្អែក វេលាម៉ោង ៣ រសៀល ព្រះបរមសព របស់សម្តេចឳ នឹងយាងនិវត្តន៌មកកាន់ រាជធានីភ្នំពេញ ដើម្បីប្រារព្វពិធីតាមប្រពៃណី នៅព្រះបរមរាជវាំង ។