ពោធិ៍សាត់៖ ថ្នាក់ដឹកនាំ ក្នុងជួរស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំង ជាច្រើនរូប កាលពីព្រឹក ថ្ងៃ១៧ ខែតុលា ឆ្នាំ២០១២នេះ ដើម្បី ចូលរួមគោរពព្រះវិញ្ញាក្ខន្ធ ព្រះបរមសព ព្រះករុណាព្រះបាទសម្តេច នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណៈភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបាន សោយទីវង្គតកាលពីវេលាម៉ោង ១និង២០នាទី រំលងអាធ្រាត្រ ថ្ងៃ១៥ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនិងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងទីក្រុងប៉េកាំង។
ការចូលរួមគោរពព្រះវិញ្ញាក្ខន្ធ របស់កងកម្លាំង នគរបាលខេត្តពោធិ៍សាត់នោះ គឺដើម្បីចូលរួម រំលែក ព្រះមរណៈទុក្ខ ដ៏ក្រៀមក្រំ រកទីបំផុតគ្មាន។
ជាចុងក្រោយកងកម្លាំងប្រដាប់អាវុធ ក៏បានទទួលសារាចរណ៍ណែនាំ និងរំលែក ព្រះរាជមរណៈទុក្ខ រយៈពេល ៧ថ្ងៃចាប់ ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ស្របតាមសារាចរណ៍ របស់រាជរដ្ឋាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា៕