ភ្នំពេញៈ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យុង និងនាយករដ្ឋមន្រ្តីឡាវ លោក ថងស៊ីង ថាំម៉ាវង់ នៅរសៀលថ្ងៃទី ១៩ ខែតុលា នេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមគោរពព្រះវិញ្ញាណ ក្ខន្ធព្រះមហាវីរក្សត្រ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ នៅព្រះបរមរាជវាំង។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី យ៉ីងឡាក់ ស៊ីណាវាត្រា នឹងដឹកនាំគណៈប្រតិភូមកចូលរួមគោរព ព្រះ វិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រផងដែរ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២នេះ។ ចំពោះគណៈប្រតិភូថៃ ដែលអមដោយថ្នាក់ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី២រូប ត្រូវបានប្រភពព័ត៌មានឲ្យដឹងថា នឹងមានកិច្ចពិភាក្សា មួយរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ទំនងថ្នាក់ឧបនាយករដ្ឋមន្រ្តី ដោយលើកឡើងពីបញ្ហាយល់ច្រឡំរបស់ ស្ត្រីអ្នកយកព័ត៌មានមកពីទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃផងដែរ៕