Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិស័យ កាត់ដេរកម្ពុជា នាំចេញកើនឡើង ១១ភាគរយ ក្នុងរយៈពេល ៨ខែឆ្នាំនេះ

$
0
0

ភ្នំពេញ៖ កម្ពុជាបាននាំចេញផលិតផល ក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ក្នុងទំហំទឹកប្រាក់៣.៥៤ពាន់លានដុល្លារ សហរដ្ឋអាមេរិក ក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ ២០១២ ដែលមានការកើនឡើង ១១ភាគរយ បើប្រៀបធៀប កាលពីឆ្នាំមុននូវទឹកប្រាក់ ៣.១៩លានដុល្លារសហរដ្ឋអាមេរិក។

យោងតាមស្ថិតិ ចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប គឺជាទីផ្សារធំ និងសំខាន់ជាងគេ។ ក្នុងនោះប្រទេសកាណាដា ជប៉ុន កូរ៉េខាងត្បូង ចិន និងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ជាទីផ្សារបន្តបន្ទាប់សម្រាប់ប្រទេសកម្ពុជា ក្នុងការនាំចេញនូវផលិតផល រោងចក្រកាត់ដេរ និងវាយនភណ្ឌ មានជាសំលៀកបំពាក់ជាដើម។

យោងតាមរបាយការណ៍ បានឲ្យដឹងទៀតថា ក្នុងរយៈ៨ខែនេះដែរ កម្ពុជាក៏បាននាំចូលនូវសំលៀកបំពាក់ និងវាយនភណ្ឌក្នុងទំហំទឹកប្រាក់ ២.០៤ ពាន់លានដុល្លារ សហរដ្ឋអាមេរិក គិតជាភាគរយកើនឡើង ២៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុនមានទំហំទឹកប្រាក់ ១.៦៥ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងការនាំចូលផលិតផលនេះ កម្ពុជាបាននាំចូលមកពីប្រទេសចិនដីគោក ចិនតៃវ៉ាន់ ប្រទេសថៃ ជប៉ុន និងកូរ៉េខាងត្បូង។

សូមជម្រាមថា វិស័យកាត់ដេរជាទីផ្សារនាំចេញ និងនាំចូលក៏ធំសម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលមានរោងចក្រចំនួន ៣០០ និងកម្មករ-កម្មការិនីចំនួន ជាង៣សែន នាក់ក្នុងនោះ៩១ភាគរយជាស្រ្តី៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>