Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកបណ្ឌិត រស់ វណ្ណា ប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ នៅវត្តបែកចាន និងវត្តព្រះឥន្ឋ សាមគ្គីធម៌

$
0
0

កណ្តាល ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២នេះ នៅវត្ដភូមិថ្មី ហៅវត្តបែកចាន ស្ថិតនៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល លោកបណ្ឌិត រស់ វណ្ណា ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុក ប្រធានអគ្គនាយក ភ្នាក់ងារកម្ពុជា នាវាចរណ៍ (កាំសាប) និងលោក ឆាយ ត្រលន់ អគ្គនាយករង កាំសាប រួមទាំងមន្ដ្រី រាជការក្រោមឱវាទ ព្រះសង្ឃ យាយជី តាជី មានពាក់ បូពណ៌ខ្មៅ បាននាំគ្នា ទៅដុតធូបគោរព ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ដែលព្រះអង្គបានយាង ចូលព្រះទីវង្គត កាលពីវេលាម៉ោង១៖២០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងទឹកមុខក្រៀមក្រំ លាយឡំ នឹងការបង្ហូរ ទឹកភ្នែក សោកស្រណោះ អាឡោះស្ដាយ ដែលទ្រង់បាន លាចាកលោកនេះ ។

នៅក្នុងការចូលរួម ពិធីកាន់ទុក្ខព្រះ បរមសពរបស់ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ លោកបណ្ឌិតបាន រំលឹកឡើងវិញ នូវស្នាព្រះហស្ដ ជាច្រើន របស់ព្រះអង្គក្នុងការ ជួយទ្រទ្រង់ ប្រទេស កម្ពុជា ។ ការសម្ដែងមរណទុក្ខ របស់ប្រជារាស្ដ្រខ្មែរ បានធ្វើឡើង យ៉ាងគគ្រឹកគគ្រេង ទាំងអស់នេះ បានស្ដែងឱ្យឃើញ នូវការដឹង គុណចំពោះវីរភាព និងកេរដំ ណែលជា ប្រវត្ដិសាស្ដ្រ ដែលបានបន្សល់ ទុកដល់ប្រជាជាតិ កម្ពុជារបស់ព្រះអង្គ។

លោកបណ្ឌិត រស់ វណ្ណា បានថ្លែងបញ្ជាក់ថា ក្រោយ ការសោយទីវង្គត របស់អង្គសម្ដេចឪ អាជ្ញាធរស្រុក បានសហការគ្នា រៀបចំ កន្លែងដើម្បី ប្រារព្ឋពិធីគោរពដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា សម្ដេចឪ ។ ជាក់ស្តែងនៅព្រឹកនេះ មន្រ្តីរាជការ នៃកាំសាប បានគោរពដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ជាអង្គម្ចាស់ជីវិត កម្កល់លើត្បូង នៅទីនេះ ។

លោកបណ្ឌិតបានបន្ដថា សំរាប់នៅក្នុង ស្រុកអង្គស្នួលនេះ យើងបានឃើញ ប្រជាពល រដ្ឋគ្រប់ៗគ្នា មានពាក់សញ្ញា កាន់ព្រះរាជមរណទុក្ខ ព្រះបរមសព របស់ព្រះករុណា ព្រម ទាំងលើកទង់ជាតិ គ្រប់លំនៅ ឋានទាំងអស់១ភាគ៣ នៃដង តាមការណែនាំ របស់គណៈកម្មាធិការ រៀបចំបុណ្យជាតិ និងក្នុងនាមប្រជាពល រដ្ឋក្នុងស្រុកទាំងមូល យើងមាន ការសោកស្ដាយជាទីបំផុត ចំពោះការសោយទីវង្គត របស់ព្រះវររាជបិតាជាតិខ្មែរ ដែល ព្រះអង្គមានស្នាព្រះហស្ថ ដ៏មហាធំធេង  ក្នុងការដឹកនាំ ប្រទេសជាតិឱ្យមានការរីកលូតលាស់ ទៅមុខជាលំដាប់នោះ ។

លោកបណ្ឌិត បានថ្លែងក្នុងទឹកមុខក្រៀមក្រំថា ស្ថិតក្នុងឱកាសប្រកប ដោយទុក្ខក្រៀមក្រំ រកទីបំផុតគ្មាននេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូម  ព្រះបរមរាជានុញ្ញាតសម្ដែង ថ្វាយនូវក្ដី រន្ធត់ទុក្ខព្រួយដ៏មហា ជ្រាលជ្រៅជា ទីបំផុត ព្រមទាំងក្ដីសង្វេគដ៏មហារធំធេង និងពោរពេញដោយក្ដីសោកស្ដាយ ស្រណោះអាឡោះអាល័យជាអនេក កប្បការចំពោះអង្គព្រះមហារក្សត្រ ព្រះវររាជបិតាជាទីគោរព សក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ដែលព្រះអង្គបាន យាងសោយ ទីវង្គតយាងចាក ពីទូលព្រះបង្គំយើងខ្ញុំ ដែលជានិច្ចកាល ទូលព្រះបង្គំទាំងអស់គ្នា ធ្លាប់តែដង្ហែតាមយ៉ាងស្មោះស្ម័គ្រ ប្រកប ដោយភក្ដីភាព យ៉ាងជ្រាលជ្រៅ តាមព្រះរាជគំរូវីរភាព ក្នុងការបំពេញ ព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្ដម ប្រកប ដោយព្រះបញ្ញាញាណ និងព្រះភក្ដីភាព ស្នេហាជាតិ មាតុភូមិ របស់អង្គសម្ដេចឪ ជារៀងដរាប ។

ការបាត់បង់ព្រះរាជវត្ដ មានដ៏ឧត្ដុង្គឧត្ដម នៃអង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ នាឱកាស នេះគឺជាការបាត់បង់នូវ ព្រះអតីតអង្គ ព្រះបហារក្សត្រខ្មែរ ដ៏មហារឧត្ដុង្គឧត្ដម បំផុតមួយព្រះអង្គ ដែលជានិច្ចកាល ព្រះអង្គទ្រង់លះបង់ ព្រះកាយពលអស់ មួយជីវិតបំពេញព្រះរាជបេសកកម្ម ដើម្បី ឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ពិសេសធ្វើឱ្យសម្រេច បានជោគជ័យនូវនយោបាយ បង្រួបបង្រួម ជាតិផ្សះផ្សាជាតិ ប្រកបដោយព្រះបញ្ញា ញាណភ្លឺថ្លាបំផុតក្នុងប្រវត្ដិសាស្ដ្រ ។ ក្នុងពិធីនោះ ក៏មានរាប់បាត បង្សុកូល និងប្រគេនទេយ្យទាន ៤០ម៉ឺនរៀល ក្មុងការឧទ្ទិស កុសលដល់ដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ផងដែរ សូមឱ្យទៅចាប់ព្រះបដិសន្ធិ ក្នុងព្រះសុគតិភព កុំបីឃ្លៀងឃ្លាត ឡើយ ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត បានឧបត្ថម្ភ ថវិកា ១២លានរៀល សម្រាប់កសាង ដំបូលកុដិ និង ៩០០ដុល្លារ សម្រាប់ថ្លៃថ្នាំ លាបកុដិផងដែរ។ នៅថ្ងៃដដែលនេះដែរ លោកបណ្ឌិត រស់ វណ្ណា បាននាំមន្រ្តី ក្រោមឱវាទ ចូលរួមថ្វាយ បង្គំព្រះសង្ឃ ក្នុងថ្ងៃកាន់មរណទុក្ខ ៧ថ្ងៃ របស់ព្រះករុណា ព្រះមហាវីរក្សត្រ នៅវត្តព្រះឥន្ឋសាមគ្គីធម៌ ដែលស្ថិតនៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដោយបាន ប្រគេនទេយ្យទាន និងឧបត្ថម្ភ ដល់វត្តនូវថវិកា ១.៦២០.០០០ម៉ឺនរៀលទៀត។

បន្ទាប់មកទៀត លោកបណ្ឌិត រស់ វណ្ណា ក៏បានដឹកនាំ មន្រ្តីក្រោមឱវាទ ចុះពិនិត្យការដ្ឋាន សំណង់ អគារសិក្សាមួយខ្នង  ដែលកំពុងសាងសង់ នៅក្នុង អនុវិទ្យាល័យ ហ៊ុន សែន អង្គពពាយ ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ។ ក្នុងឱកាសនោះ លោកបណ្ឌិត ក៏បានឧបត្ថម្ភថវិការ ចំនួន ៨០ម៉ឺនរៀល សម្រាប់ធ្វើការ ដោះដូរបង្អួចថ្នាក់រៀន ដែលចាស់ៗចោល និងដាក់ថ្មីជំនួស៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>