បន្ទាយមានជ័យៈ សិស្សក្រីក្រ ចំនួន១០២នាក់ ចាស់ជរាទីទាល់ក្រ គ្មានទីពឹងចំនួន ១០គ្រួសារ នៅវត្តស្រះរាំង កាលពីព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១២ ក្នុងភូមិ-ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០១២ ម្សិលមិញនេះ បានទទួលអំណោយជា កង់ សម្ភារហប្រើប្រាស់ ក្នុងផ្ទះ និង គ្រឿង ឧបភោគ បរិភោគជាច្រើន ពីលោកឧត្តមសេនីយ៍ទោ រត្ន័ ស្រ៊ាង និងសប្បុរសជនមកពីប្រទេសសឹង្ហបុរី ។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថ លើផ្ទៃប្រទេសនិងជាមេបញ្ជាការ អាវុធហត្ថ ខេត្ត បន្ទាយមានជ័យ បានថ្លែងថា អំណោយដែលត្រូវចែកជូន ដល់ចាស់ជរា១០គ្រួសារ ដែលក្រីក្រ មាន អង្ករ២៥ គីឡូក្រាម មី២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស១គីឡូក្រាម តែ១កញ្ចប់ ឆ្នាំងបាយ១ ឆ្នាំងសម្លរ១ ចានបាយ៥ចាន ចានសម្លរ២ចាន ស្លាបព្រា១ឡូតិ៍ វែកបាយ១ វែកសម្លរ១ កំសៀវដាំទឹក១ បំពុងទឹកក្ដៅ១ ការផឹកទឹក៥ មុង១ ភួយ១ កន្ទេល១ ក្រមា១ សារ៉ុង១ ថវិកា ១០០.០០០ រៀល សម្រាប់១គ្រួសារ។
លោកបានបន្តថា ដោយឡែកសិស្សក្រីក្រទាំង១០២នាក់ម្នាក់ៗទទួលបានកង់១គ្រឿង កាបូបស្ពាយ១ សៀវភៅ ២ក្បាល បិច២ដើម ខ្មៅដៃ២ដើម បន្ទាត់១ដើម ដែកខួង១ នំប៉័ង១ដើម ទឹកសុទ្ធ១ដប សម្រាប់វត្តស្រះរាំង ត្រូវ បានវេប្រគេនរួមមាន ចានបាយនិងចានសម្លរចំនួន១៣២ ស្លាបព្រា១២០ ចានដាក់ទឹកត្រី៣៦ចាន ចាន់ដាក់ បាយ១២ វេកសម្លរ វេកបាយ២៤ ថាស១២ មី៦កេះ និងថវិកា៥០ម៉ឺនរៀល ។ អំណោយទាំងនេះ គឺជាអំណោយ របស់ លោក រ៉ាថាន់ កូម៉ារ៉ៃ និងភរិយា លោកស្រី ស្រ៊ី រ៉ៃ ដែលជាសប្បុរសជន នៅប្រទេសសឹង្ហបូរី តាមរយៈលោកផ្ទាល់ ។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ដែលតែងតែគិតគូ ពីទុក្ខ លំបាក របស់ពលរដ្ឋដោយ មិនទុកអោយពលរដ្ឋណា ម្នាក់ស្លាប់ដោយដាច់បាយ និងដើម្បីចូលរួមក្នុងកិច្ចការ មនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដែលមានលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកតែងតែឆ្លៀត ពីការងារនិងលះបង់ទ្រព្យ សម្បត្តិផ្ទាល់ខ្លួនព្រមទាំង កៀងគរកសប្បុរសជន ដើម្បីយក អំណោយចែកជូនចាស់ជរាគ្មាន ទីពឹងដែលជួបការលំបាក ក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ។
ជាមួយគ្នានោះលោកក៏បានផ្ដល់ថវិកាចំនួន ៥០ ម៉ឺនរៀលជូនដល់ក្រុមគ្រួសារសពដែលរងគ្រោះ ដោយសារ លង់ទឹកដែលមាន ជីវភាព លំបាកដើម្បីយកថវិកានោះយកទៅរៀបចំធ្វើបុណ្យ សពតាមប្រពៃណី ផង ដែរ។
គួរបញ្ជាក់ថាទន្ទឹមគ្នានៃការចុះចែកអំណោយនេះដែរ លោកក៏បាននិមន្តព្រះសង្ឃសូត្រធម៌ បាំង ស្កូលគោរពព្រះវិញ្ញាណក្ខន្ធនិងឧទ្ទិលកុសលថ្វាយព្រះបរមសពសម្តេចតាផងដែរ៕