ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១២ នេះ ក្រុមអ្នកប្រើប្រាស់ វិទ្យុទាក់ទង (ICOM) មានគ្នាជាង ៤០នាក់ បានរួបរួមគ្នា ទិញកន្សែង សម្រាប់ បង់ក និងសម្រាប់ ជូតមុខ មានជាង៣០០ កន្សែង យកទៅចែក តាជី យាយជី ក្នុងការប្រើប្រាស់ នៅពេលពួកគាត់ មកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ សម្តេចឳ សម្តេចតា សម្តេចតាទួត នៃយើង នៅមុខព្រះបរម រាជវាំង។
ក្រុមអ្នកប្រើប្រាស់វិទ្យុទាក់ទង ជាក្រុមមួយតែងតែ រួបរួមគ្នា ប្រមែប្រមូល រកជំនួយ សម្រាប់ជួយ និងឧបត្ថម ដល់អ្នកជួបការ លំបាក ខ្វះខាត ជាពិសេស នៅពេលដឹងថា កន្លែងណាមួយត្រូវ ការជំនួយជាចាំបាច់ គឺពួកគេ តែងតែ ប្រកាសប្រកូក ជូនដំណឹង ដល់អ្នកប្រើប្រាស់ វិទ្យុទាក់ទង ឲ្យចូលរួម ចែករំលែកជួយ ។
ហើយកន្លងមក ពួកគេ ធ្លាប់នាំយកថវិកា និងសម្ភារៈ ជាច្រើន ជួយដល់ជនពិការ នៅខេត្តកំពងស្ពឺ និងជួយវត្ត កោះពោធិវង្ស នៅភូមិបាយ៉ាប និងជួយ ជនរងគ្រោះ ភ្លើងឆេះផ្ទះ ជនរងគ្រោះ ថ្នាក់ផ្សេងៗ ជាច្រើនលើក៕