ភ្នំពេញ.៖ មន្រ្តីយោធាម្នាក់ ត្រូវបានគេ រាយការណ៍ថា បានបាញ់សម្លាប់ខ្លួនឯង និងកាំភ្លើង នៅប្រហែល វេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ នេះ ស្ថិតនៅម្តុំ សាលាបឋមសិក្សា ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែមិនទាន់ ដឹងពីមូលហេតុ ពិតប្រាកដនោះឡើយ ខណៈសមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ បាននិងកំពុង ចុះទៅត្រួតពិនិត្យ នៅកន្លែងកើតហេតុ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថាមន្រ្តីយោធា ម្នាក់ មិនទាន់ស្គាល់ អត្តសញ្ញាណ បានបាញ់សម្លាប់ខ្លួនឯង ខណៈដែល ជនរងគ្រោះ នៅជាមួយប្រពន្ធ និងកូនផងដែរ។
អធិការនគរបាល ខណ្ឌឫស្សីកែវ លោក សោម មុនី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា ពិតជាមានករណីនេះ កើតឡើងមែន ប៉ុន្តែលោក មិនទាន់អាច បញ្ជាក់ពីមូលហេតុ និងដំណើររឿង លំអិតនៅឡើយទេ ខណៈលោកបាន បញ្ជូន សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យនៅ កន្លែងកើតហេតុហើយ ។
សេចក្តីរាយការណ៍ បានបន្តថា ជនរងគ្រោះរូបនេះ បានបាញ់សម្លាប់ខ្លួនឯង នៅលើផ្ទះជួល របស់ខ្លួន ប៉ុន្តែមិនទាន់ដឹងមូលហេតុ នៅឡើយទេថា បណ្តាលមកពីរឿង អ្វីនោះ ៕