Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ឱម យ៉ិនទៀង៖ សេចក្ដីប្រកាស ស្ដីពី សិទ្ធិមនុស្សអាស៊ាន ជាអត្ថបទ នយោបាយ មិនមែនជា អត្ថបទច្បាប់នោះទេ

$
0
0

ភ្នំពេញ៖ ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា និងក៏ជាប្រធានគណៈកម្មការ អន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន បានបញ្ជាក់ថា សេចក្ដី ប្រកាសស្ដីពី សិទ្ធិមនុស្សអាស៊ាន មិនមែនជាអត្ថបទច្បាប់នោះទេ តែវាជាអត្ថបទនយោបាយ ដែលបង្ហាញពីសុឆន្ទៈ របស់រដ្ឋសមាជិកអាស៊ានទាំងអស់។

ការបញ្ជាក់របស់លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មការ អន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន នៅឆ្នាំ២០១២នេះ បន្ទាប់ពីមានការយល់ច្រឡំ របស់សង្គមស៊ីវិលមួយចំនួន ដែលថា សេចក្ដីប្រកាស ស្ដីពីសិទ្ធិមនុស្សអាស៊ាន ជាអត្ថបទច្បាប់នោះ។

លោក ឱម យ៉ិនទៀង បានមានប្រសាសន៍ ក្នុងសន្និសីទកាសែត ក្រោយការសម្ពោធគេហទំព័រ និងសៀវភៅ គណៈកម្មការអន្តររដ្ឋាភិបាល សិទ្ធិមនុស្សអាស៊ាន នៅសណ្ឋាគារសូហ្វីតែល នៅថ្ងៃទី២៣ ខែតុលា ថា ប្រទេស ដែលជាសមាជិក នៃគណៈកម្មការអន្តររដ្ឋាភិបាល សិទ្ធិមនុស្សអាស៊ាន មុននឹងសរសេរសេចក្ដី ព្រាងសេចក្ដីប្រកាស ស្ដីពី សិទ្ធិមនុស្សអាស៊ាន បានប្រកាសថា វាជាអត្ថបទនយោបាយ មិនមែនជាអត្ថបទច្បាប់ទេ «យើងបានប្រកាសតាំងពីដំបូងមកហើយ មុនចាប់ផ្ដើមសរសេរអក្សរមួយតួ នៃសេចក្ដីព្រាងប្រកាសនេះ ថា នេះជាអត្ថបទនយោបាយ មិនមែនជាអត្ថបទច្បាប់ទេ»។

លោកទេសរដ្ឋមន្រ្ដីបន្តថា ប្រសិនជាអត្ថបទច្បាប់ គឺនិយាយអំពីវិធានការផ្សេងៗ ដែលពាក់ព័ន្ធនឹង បញ្ហាបទល្មើសនានា ប៉ុន្ដែសេចក្ដីប្រកាស ស្ដីពី សិទ្ធិមនុស្ស អាស៊ាន ជាអត្ថបទនយោបាយ វាជាការបង្ហាញសុឆន្ទៈរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង១០ ហើយសេចក្ដីប្រកាស ស្ដីពី សិទ្ធិមនុស្សអាស៊ាន ដែលនឹង ប្រកាស នៅខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខនេះ វានឹងបង្ហាញ ថា អ្វីខ្លះដែលប្រទេសជាសមាជិកអាស៊ាន បានឯកភាពគ្នា។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក៏ជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាល សិទ្ធិមនុស្សអាស៊ាន បានបន្ថែមទៀតថា គណៈកម្មការអន្តររដ្ឋាភិបាល សិទ្ធិមនុស្សអាស៊ាន នៅមានពេលវេលា និងកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ ដូចជាបង្កើតអនុសញ្ញា ដើម្បីចាប់បង្ខំឲ្យរដ្ឋជាសមាជិកនីមួយៗ អនុវត្ត ហើយមាន អំណាចជាងសេចក្ដីប្រកាសទៅទៀត ទៅលើមូលបទនីមួយៗជាក់ស្ដែង។

កាលពីថ្ងៃទី២២ ខែតុលាម្សិលមិញ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ បានជួបប្រជុំគ្នា រៀបចំសិក្ខាសាលាលើកទីពីរ ស្តីពីការ ពង្រឹងប្រព័ន្ធ ការពារសិទ្ធិមនុស្សអាស៊ាន តាមរយៈការតស៊ូមតិរបស់សង្គមស៊ីវិល។ ក្នុងនោះមន្រ្ដីអង្គការសង្គមស៊ីវិលមួយចំនួន បានលើកឡើងថា គណៈកម្មការអន្តរ រដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន មិនទាន់មានសិទ្ធិគ្រប់គ្រាន់ ក្នុងការស្រាវជ្រាវ ឬស៊ើបអង្កេត អំពីបញ្ហាសិទ្ធិមនុស្ស ក្នុងតំបន់អាស៊ាន បាននៅឡើយទេ៕

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>