ភ្នំពេញៈ ថ្មីៗនេះ មជ្ឈមណ្ឌលអប់រំ អាមេរិកាំង (American Education Center) ហៅកាត់ថា AEC បានធ្វើការប្រកាស ជាសាធារណៈ អំពីបច្ចេកវិទ្យា មេរៀនភាសាអង់គ្លេស ទំនើប សម្រាប់ប្អូនៗកុមារ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់៩ឆ្នាំ ដែលមិនត្រឹមតែ អាចបញ្ចូល នៅក្នុងកុំព្យូទ័រ ឬ Laptop ប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ក៏អាចដាក់បញ្ចូលកម្មវិធីនេះ នៅលើទូរស័ព្ទ iPhone , iPad និង iPod Touch បានថែមទៀត ។
ដំណឹងនេះ នឹងបង្កើតភាពងាយស្រួល ដល់សិស្សនានា ក្នុងការសិក្សាបន្ថែមគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាមួយនឹងមេរៀន ភាសាអង់គ្លេស ដែលមានកម្មវិធីទំនើបៗ ជាច្រើន អាចឱ្យប្អូនៗ កុមារហាត់ស្តាប់ និង ថាតាមតួអង្គឆ្មាពីរ ដែលមានឈ្មោះ Ginger និង Sam ដឹកនាំប្អូនៗ ឱ្យច្រៀង រៀនអំពីពាក្យប្រចាំថ្ងៃ វេយ្យាករណ៍ និងសូរស័ព្ទ ភាសាអង់គ្លេស សំខាន់ៗជាដើម។ គ្រប់មេរៀនសម្រាប់ថ្នាក់ក្មេងទាំងអស់ មានលំហាត់ជាច្រើន ដើម្បីពង្រឹងនូវ ជំនាញស្តាប់ និយាយ ការសរសេរ និងការអាន ដែលសុទ្ធតែជា គ្រឹះភាសាអង់គ្លេស ដ៏រឹងមាំសម្រាប់ប្អូនៗ មុននឹងបន្តការសិក្សា។ លើសពីនេះ អាណាព្យាបាល អាចតាមដានការសិក្សា របស់បុត្រធីតា របស់ខ្លួន បានដោយងាយស្រួល តាមរយៈប្រព័ន្ធ តាមដានពិន្ទុ Records Manager របស់សាលាថែមទៀត។
សូមបញ្ជាក់ថា សាលា AEC ជាសាលា ដែលលេចធ្លោជាងគេ ក្នុងការរៀបចំ កម្មវិធីសិក្សា ភាសាអង់គ្លេស ជាមួយនឹងបច្ចេកវិទ្យាកុំព្យូទ័រ ដែលមានដើមកំណើត ពីសហរដ្ឋអាមេរិក ដែលជា របៀបរៀនតាមរយៈ ការហ្វឹកហាត់ការស្តាប់ និងនិយាយថាតាមភាសាអង់គ្លេស ដែលសិស្ស បានស្តាប់ឮពីកុំព្យូទ័រ។ ក្រៅពីសិក្សាជាមួយមេរៀន នៅលើកុំព្យូទ័រនេះ សិស្សក៏មានរៀនជាមួយសៀវភៅ ដែលនឹងបំពេញនូវតម្រូវ ការ របស់សិស្សទូទៅ ឱ្យទទួលបាននូវគ្រឹះភាសាអង់គ្លេស ដ៏រឹងមាំមួយ ហើយផ្តល់ឱកាសឱ្យសិស្ស បានហាត់អនុវត្ត ជាភាសាអង់គ្លេស បានច្រើន ដោយសារ សាលាយល់ឃើញថាការរៀនភាសា គឺដូចជា ការរៀនជំនាញ ហើយដើម្បីចាប់បាន ជំនាញអ្វីមួយ ឱ្យបានច្បាស់លាស់ គឺទាមទារឱ្យមានការហ្វឹកហាត់ និងការអនុវត្តជាប្រចាំ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកផ្ទះលេខ ៧E មហាវិថីម៉ៅសេទុង (៥០ម ពីភ្លើងស្តុបចំការមន) ឬទូរស័ព្ទ ០១០/០១៦/០១៧ ៦៦៦ ៣៤៥ E-mail: contact@aec.edu.kh ឬ website: www.aec.edu.kh៕