Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បើកសន្និសីទ ថ្នាក់តំបន់លើកទី២ ស្ដីពីការចូលរួម របស់ស្ត្រីក្នុងវិស័យ នយោបាយ

$
0
0

សៀមរាប : គោលនយោបាយ ស្ដីពីការផ្តល់សិទ្ធិអំណាច ដល់ស្រ្តី និងសមភាពយេនឌ័រ គឺជាប្រធានបទ ដែលប្រទេសក្នុងតំបន់ និងមាជិកអាស៊ាន ក៏ដូចជាបណ្ដាសហគមន៍អន្តរជាតិ ត្រូវយកចិត្តទុក ដាក់ក្នុងការព ង្រឹងនូវកិច្ចសហប្រតិបត្តិការ ចំពោះតួនាទីរបស់ស្ត្រី ក្នុងនោះ ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ ជាប្រធានបទនៃសន្និសីទ ថ្នាក់តំបន់លើកទី២ ដែលបានរៀបចំ ប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ដល់ ទី២៥ ខែតុលា ឆ្នាំ២០១២ នៅសណ្ឋាគារ អប្សារា អង្គរ រីស៊្សត ក្រុងសៀមរាប ក្រោមការរៀបចំ គាំទ្រពីអង្គការអន្តរជាតិអេស្ប៉ាញ សន្តិភាព និងការអភិវឌ្ឍ (PyD) ។

ពិធីនេះស្ថិតក្នុងអធិបតីភាពរបស់ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា លោក តូម៉ាស ឌីហ្វាតទីមា ដាស៊ិលវ៉ា អគ្គលេខាធិការ លើកកម្ពស់សមភាពយេនឌ័រ នៅប្រទេសទីម័រ សាស្ត្រា ចារ្យ អូរូរ៉ា ចាវ៉ាទី ឌីដ្យូសវ៉ាហ្គី ប្រទេសហ្វីលីពីន និងអ្នកសម្របសម្រួលអង្គការ PyD ទីភ្នាក់ងារអេស្ប៉ាញ ដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ (AECID) និងមានអ្នកចូលរួមពីប្រទេសកម្ពុជា វៀតណាម ទីប័រខាងកើត ហ្វីលីពីន និងប្រទេសបង់ក្លាដេស ប្រមាណជាង ១០០នាក់។

លោកស្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា នេះជាកម្មវិធីតំបន់ដែលមាន ៥ប្រទេសចូលរួម ក្នុងការពិគ្រោះ យោបល់ ដើម្បីស្ត្រីមានឱកាសពេញលេញក្នុងការចូលរួមក្នុងវិស័យនយោបាយ ព្រោះមានការរកឃើញថា បញ្ហា ប្រឈមមានស្រដៀងៗគ្នា ដូច្នេះយើងត្រូវរួមសហការ គ្នាក្នុងការលើកកម្ពស់សិទ្ធិស្ត្រី ហើយយើងមានសម្លេង រួមក្នុងការលើកបញ្ហាទាំងនេះជូនបណ្ដារដ្ឋាភិបាល ដើម្បីដាក់បញ្ចូលក្នុងគោលនយោបាយជាតិ និងតំបន់។

លោកស្រីបានបញ្ជាក់ផងដែរថា បញ្ហាដែលស្ត្រីបាននិងកំពុងប្រឈមក្នុងឆាកនយោបាយ គឺ មានខ្លះមកពី សង្គម ខ្លះទៀតមកពីគ្រួសារ បានសេចក្ដីថា ការគាំទ្រពីគ្រួសារនៅមានកម្រិត និងពីសង្គមមិនបាន ផ្ដល់ តម្លៃពេញលេញជូនស្រ្តី ហើយបញ្ហាខ្វះខាត់ហិរញ្ញវត្ថុក៏ជាកក្តារារាំងមួយដែរ អ្វីដែលសំខាន់មួយទៀតនោះ គឺស្រ្តីមិនទាន់យល់ដឹងពីតម្លៃពិតប្រាកដរបស់ស្ត្រីក្នុងឆាកនយោបាយ។

លោកស្រីបន្តថា ការពង្រឹងសមត្ថភាព និងផ្ដល់សិទ្ធិអំណាចខាងវិស័យនយោបាយដល់ស្រ្តីនិងសមភាពយេនឌ័រ គឺជាប្រធានបទដ៏សំខាន់បំផុតនាពេលច្ចុប្បន្ន។ ហើយយើង អាចរៀនសូត្រពីភាពជោគជ័យ មួយចំនួនរបស់ស្រ្តី ក្នុងឆាកនយោបាយ ដូចជានៅហ្វីលីពីន តែយើងអាចយកមកអនុវត្តឲ្យស្របនឹងបរិបទនៃប្រទេស និងតំបន់ នីមួយៗរបស់ខ្លួន។ ឆ្លើយនឹងសំនួររបស់អ្នកយកព័ត៌មានដើមអម្ពិលយើង លោកស្រីបានមានប្រសាសន៍ថា ដោយឡែកក្រសួងកិច្ចការនារីកម្ពុជា និងអង្គការ PyD បានយកចិត្តទុកដាក់បន្ថែមចំពោះស្រ្តីនៅភូមិភាគ ឥសាន្តនៃកម្ពុជា ក្នុងនោះក៏មានសហគមន៍និងស្រ្តីជនជាតិដើមភាគតិចផងដែរ ដែលយើងត្រូវយកចិត្តទុកដាក់ ដោយម្យ៉ាងសេវាសង្គមនានាមិនទាន់ទៅដល់ពេញលេញនៅតាមតំបន់/ខេត្តដាច់ស្រយ៉ាល និងម្យ៉ាង ពួកគាត់ជួបនូវភាពលំបាកក្នុងការទទួលបាននូវព័ត៌មាន ក៏ដូចជាការពង្រឹងសមត្ថភាព និងផ្ដល់សិទ្ធិអំណាច ខាងវិស័យនយោបាយដល់ស្រ្តីនិងសមភាពយេនឌ័រ នៅបណ្ដាខេត្តទាំងនោះ។

លោកស្រីបញ្ជាក់ថា ក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា មានមោទនភាពប្រកបដោយកិត្តិយស ក្រៃលែង ក្នុងការទទួលនិងចូលរួមសន្និសីទ ដ៏មានសារ:សំខាន់នេះ ហើយរាជរដ្ឋាភិបាលកម្ពុជា មានការ ប្ដេជ្ញាចិត្តខ្ពស់ ក្នុងយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្ររយ:៥ឆ្នាំ "នារីរតន:" ក្នុងការធ្វើឲ្យការលើក កម្ពស់ស្ថានភាពស្ត្រី ប្រព្រឹតទៅក្នុងក្របខ័ណ្ឌច្បាស់លាស់ និងទូលំទូលាយ។ ហើយការផ្ដល់ភាព អង់អាចផ្នែក សេដ្ឋកិច្ច ការចូលរួមក្នុងវិស័យនយោបាយ ការលុបបំបាត់អំពើរហឹង្សា ផ្នែកយេនឌ័រ ការចូលរួមរបស់វិស័យ ឯកជន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីឲ្យកាន់តែប្រសើរឡើង គឺសេវាសុខភាព ការអប់រំ ហេដ្ឋា រចនាសម្ព័ន្ធ និងវិស័យអាទិភាពជាច្រើនទៀត។

សូមបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០១២កន្លងទៅនេះ នៅទីក្រុងសៀមរាប-អង្គរ បានបើកកិច្ចសន្ទនា កម្រិត ខ្ពស់ អំពី គោលនយោបាយ ស្ដីពីការផ្តល់សិទ្ធិអំណាច ដល់ស្រ្តី និងសមភាពយេនឌ័រ។ ដែលមានអ្នកចូល រួមជាង ២០០នាក់ ពួកគាត់ជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍ ទ្វេរភាគី និងពហុភាគីនានា អ្នកដឹកនាំក្នុងវិស័យឯកជន អ្នកដឹកនាំក្នុងអង្គការស្ត្រី និងអ្នកតស៊ូមតិ ដើម្បីគោល នយោបាយ និងការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី និងសមភាពយេនឌ័រ នៃបណ្ដាអង្គការសង្គម ស៊ីវិល សំខាន់ៗ មកពីប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក។

កាលនោះ លោកស្រី Melanne Verveer ឯកអគ្គរដ្ឋទូតគោចរអាមេរិក បានមានប្រសាសន៍ថា ការប្ដេជ្ញាចិត្តខ្ពស់ គឺជាភាពចាំបាច់បំផុតក្នុងការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី សមភាពយេនឌ័រ និងការចូលរួមរបស់ ស្ត្រីក្នុង វិស័យនយោបាយ។ សហរដ្ឋអាមេរិច មានការប្ដេជ្ញាចិត្តខ្ពស់ ជាមួយរដ្ឋាភិបាលកម្ពុជា និងប្រទេសទន្លេ មេគង្គក្រោម ក្នុងការធ្វើការងារឈានឆ្ពោះទៅរកភាពជោគជ័យ ប្រកបដោយភាពទទួលខុសត្រូវ និងប្រសិទ្ធិ ភាពខ្ពស់។ ដោយកាលនោះមានការអញ្ជើញចូលរួមជាអធិបតីភាពក្នុងការបិទកិច្ចសន្ទនាពី លោកស្រី Hillary Clinton រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកផងដែរ។

សម្រាប់ការបើកសន្និសីទព្រឹកមិញនេះ ក៏មានការចូលរួមស្មិងស្មាធិ៍ កាន់ព្រះមរណៈទុក្ខ សម្រាប់ការសោយ ទីវង្គត របស់ ព្រះមហាវីរក្សត្រខ្មែរ ពីអ្នកចូលរួមទាំងអស់គ្នាផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>