Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជប៉ុន ផ្តល់ជំនួយ ៩៧.៥៩៦ដុល្លារ អាមេរិក មកកម្ពុជា សម្រាប់គម្រោង ស្តារប្រព័ន្ធ ស្រោចស្រព នៅខេត្តព្រៃវែង

$
0
0

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែតុលានេះ ជប៉ុនបានចុះហត្ថលេខា ផ្តល់ជំនួយមកកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៩៧.៥៩៦ដុល្លារអាមេរិក សម្រាប់គម្រោងស្តារ ប្រព័ន្ធស្រោចស្រព ទំនប់ព្រៃគ្រើលក្នុងខេត្តព្រៃវែង។

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជា លោក គូរ៉ូគី ម៉ាហ៊្វូមី មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខា នៅក្នុងស្ថានទូតជប៉ុននោះថា រាជរដ្ឋាភិបាល ជប៉ុនសង្កេតឃើញថា វិស័យកសិកម្មមានសារសំខាន់ សម្រាប់កម្ពុជា ដូច្នេះរដ្ឋាភិបាលជប៉ុន បាននឹងកំពុងបន្តផ្តល់ជំនួយ មកកម្ពុជាតាមរយៈការអភិវឌុ្ឍ និងកែ លម្អប្រព័ន្ធធារាសាស្រ្ត ” វិស័យកសិកម្មមានសារសំខាន់សម្រាប់កម្ពុជា ដូច្នេះជប៉ុនបានបន្តផ្តល់ជំនួយ មកកម្ពុជា តាមរយៈការអភិវឌុ្ឍ និងកែលម្អប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាផ្ទេរបច្ចេកវិទ្យា ក្នុងការដាំដុះជូនដល់ប្រជាពលរដ្ឋ”។

លោកមានប្រសាសន៍បន្តថា គម្រោងដែលបានចុះហត្ថលេខាថ្ងៃនេះ នឹងត្រូវប្រើប្រាស់សម្រាប់ជួលជុល ទំនប់អាងស្តុកទឹកប្រវែង ២,១០០ម៉ែត្រ និងសំណង់លូដែល មានស្រាប់ ព្រមទាំងសាងសង់បន្ថែម នូវសំណង់លូ ទ្វារទឹកបន្ថែមទៀត ដើម្បីជួយសម្រួលការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋ និងរូមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋផងដែរ។

ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រៃវែង លោក ជុំ សូភី មានប្រសាសន៍នៅក្នុងពិធីនោះថា សម្រាប់ជំនួយរបស់ជប៉ុន ដើម្បីជួសជុលប្រព័ន្ធធារាសាស្ត្រ នៅក្នុងខេត្តព្រៃវែង បានជួយកាត់បន្ថយការខ្វះខាតទឹក សម្រាប់ស្រោចស្រពស្រូវរបស់កសិករ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនក្នុងតំបន់។

លោកបានបញ្ជាក់ថា ”ខ្ញុំសូមសម្តែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន តែងតែជូយប្រជាជនកម្ពុជា លើការស្តារឡើងវិញ នូវប្រព័ន្ធស្រោចស្រព ដើម្បីបង្កើនផ្តល់ និងលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង”។

សូមជម្រាបថា កម្មវិធីជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ របស់រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមពីឆ្នាំ១៩៩១មក ដែលគិតជា ទឹកប្រាក់ប្រមាណ ៤៨.១លានដុល្លារ មកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងចំនួន ៤៧៨នៅទូទាំងប្រទេស៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>