Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ជា មុនី ស្នើ រាជរដ្ឋាភិបាល សាងសង់រូប សំណាក មហាវីរក្សត្រ

$
0
0

ភ្នំពេញ៖ប្រធានសហជីព សេរីកម្មករ នៅថ្ងៃទី២៤ ខែតុលា នេះ បានស្នើទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យ សាងសង់រូបសំណាកសម្តេចឪ ដើម្បីបានគោរពព្រះវិញ្ញាណក្ខន្ធចងចាំ នូវវីរភាពដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់ព្រះ អង្គ។
យោងតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជា ណាចក្រកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី២៤ ខែតុលា នេះបានឲ្យដឹងថា តាម ការប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល គឺព្រះបរមសព ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះ មហាវីររក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នឹងត្រូវប្រារព្ធព្រះរាជពិធីបូជាតាម ព្រះរាជបណ្តាំរបស់ព្រះអង្គ បន្ទាប់ពីព្រះបរមសពតម្កល់ទុកនៅព្រះបរមរាជវាំង ដើម្បីគោរពព្រះវិញ្ញាក្ខន្ធ ក្នុងរយៈពេល៣ខែ។

ក្រោយការប្រារព្ធព្រះរាជពិធីបូជារួចហើយ គឺព្រះបរមសពព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះ មហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នឹងបានរលុបបាត់ពីកែវភ្នែក កូន ចៅ ចៅទួត របស់ព្រះអង្គជារៀងរហូត គ្មានថ្ងៃវិលត្រឡប់វិញឡើយ បានត្រឹមតែបន្សល់ទុកនូវក្តីអាឡោះអាល័យ ស្តាយស្រណោះគ្មានអ្វីប្រៀបផ្ទឹមបាន។

ហេតុនេះហើយលោកសំណូមពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ចាត់ចែងឲ្យមាន ការសាងសង់រូបសំណាករបស់បព្រះអង្គតម្កល់ទុកនៅទីតាំង អគារសមរម្យណាមួយកន្លែង នៃព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដើម្បីបានគោរពព្រះ វិញ្ញាណក្ខន្ធចងចាំនូវ វីរភាពដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់ព្រះអង្គ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>