ស្វាយរៀងៈ លោកស្រី ឧបនាយករដ្ឋមន្រ្តី ប្រចាំការ ម៉ែន សំអន បានចាត់ទុក ក្រុមយុវជនស្ម័គ្រ ចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងចុះវាស់វែងដី ជូនប្រជាពលរដ្ឋថា គឺជាគំរូដ៏ល្អមួយ ដែលឲ្យយុវជន ដទៃទៀតយក គំរូតាមនៅទង្វើ ដ៏ល្អប្រពៃមួយនេះ។
ថ្លែងនៅក្នុងពិធីចុះ សាកសួសុខទុក្ខ ដល់ក្រុមយុវជនស្ម័គ្រចិត្ត របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានចុះជួយ វាស់ដីជូន ប្រជាពលរដ្ឋនៅ ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃ ពុធ ទី២៤ ខែតុលា ឆ្នាំ ២០១២នេះ។
លោកស្រី ឧបនាយករដ្ឋមន្រ្តី បានកោតសសើរ ដល់ក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ដែលបាន ខឹតខំបំពេញ ភារកិច្ច ដែលប្រមុខ រាជរដ្ឋាភិបាល សម្ដេចតេជោ បានដាក់ឲ្យ អនុវត្តន៏នូវនយោបាយចាស់ សកម្មភាពថ្មី ក្នុងការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ។ លោកស្រីបាន ថ្លែងថា« ភារកិច្ចនេះវា មានការលំបាកមែន ក៏ប៉ុន្តែគំរូវីរភាព របស់ក្មួយ និងត្រូវបានកត់ត្រា នៅក្នុងប្រវត្តិសាស្រ្ត ហើយក្មួយ និងត្រូវបានចាថា វីរយុវជន»។
លោកស្រី ម៉ែន សំអន បានបន្ថែមទៀតថា ភារកិច្ចដែល ក្រុមយុវជនស្ម័គ្រចិត្ត សម្ដេចតេជោ បានបំពេញរាល់ថ្ងៃវា មិនត្រឹម តែទទួលការយក ចិត្ត ទុកដាក់យ៉ាងពេញ ទំហឹងពីប្រមុខ រាជដ្ឋាភិបាល និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប៉ុណ្ណោះទេ តែប្រជាពលរដ្ឋ ទូទាំងប្រទេស ក៏បានសំដែង នូវការគាំទ្រ របស់ពួកគេចំពោះ ភារកិច្ចរបស់ ក្រុមយុវជនស្ម័គ្រចិត្ត របស់សម្ដេច តេជោផងដែរ។
បើតាមលោក ស្រីឧបនាយករដ្ឋមន្រ្តី គំរូវីរភាព របស់ក្រុមយុវជនស្ម័គ្រចិត្ត និងស្ថិតនៅក្នុងដួងចិត្ត របស់ប្រជាពលរដ្ឋខ្មែរ យើងគ្រប់ៗរូប ហើយម្យ៉ាងទៀត វាក៏ជាបទពិសោធន៏ និងជាអនុស្សាវរីយ៏មួយ ដែលមិនអាចបំភ្លេចបាន ដែលបទ ពិសោធន៏ និងអនុស្សាវរីយ៏ ទាំងអស់នេះ និងត្រូវបានក្មួយទាំងអស់ យកទៅនិយាយប្រាប់ដល់ យុវជនជំនន់ក្រោយៗទៀត ឲ្យយកគំរូតាម និងប្រែក្លាយពួកគេ ឲ្យក្លាយទៅជាយុវជនល្អ និងប្រជាពលរដ្ឋ សំរាប់សង្គមជាតិ៕