Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្ត្រីរដ្ឋបាល ជលផល ចុះផ្សព្វផ្សាយ អនុក្រឹត្យ ស្តីពីតំបន់គ្រប់គ្រង និងការពារ សត្វផ្សោត

$
0
0

ក្រចេះ ៖ ដោយមើលឃើញពីតម្លៃនៃសត្វផ្សោត ដែលជាប្រភេទសត្វ ដ៏កម្រមួយនៅលើពិភពលោកនោះ និងជា ទីចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលជផល កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ បានចុះផ្សព្វផ្សាយពីអនុក្រឹត្យ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេ មេគង្គ។

ពិធីផ្សព្វផ្សាយនេះ បានធ្វើឡើងនៅរម្មណីយដ្ឋានកាំពី ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈ កម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ផ្សោតទន្លេមេគង្គ លោក ទូច ស៊ាងតាណា, ប្រធានរដ្ឋបាលជល ផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ណៅ ធួក និងលោកអភិបាលខេត្តក្រចេះ សរ ចំរុង ព្រម ទាំងមន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផ្សេងទៀត។

លោក សរ ចំរុងអភិបាលខេត្តក្រចេះ បានលើកឡើងដោយសំដែងនូវការគាំទ្រយ៉ាងពេញទំនឹងនូវអនុក្រឹត្យរបស់ រាជរដ្ឋាភិបាល ដែលបានបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេ មេគង្គ ជាប្រភេទថនិកសត្វកម្រ និង កំពុងរងគ្រោះឈានទៅរកការផុតពូជ។

លោក ណៅ ធួក បានមានប្រសាសន៍ថា អនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេ មេគង្គ បង្កើតឡើង ដើម្បីបង្កើនការយល់ដឹងឲ្យបានទូលំទូលាយដល់ស្ថាប័នពាក់ពន័្ធ អង្គការជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានក្នុងតំបន់ការពារ និងគ្រប់គ្រងសត្វផ្សោត ទន្លេមេគង្គ រួម មានសកម្មភាពនេសាទ និងសកម្មភាពដទៃទៀត ក្នុងតំបន់សត្វផ្សោតទន្លេមេគង្គ ដោយមានការចូលរួមសហការ ពីអង្គការមូលនិធិពិភពលោកសម្រាបអភិរក្សធនធានធម្មជាតិ WWF ប្រចាំកម្ពុជា។

លោក ទូច ស៊ាងតាណា មានប្រសាសន៍ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ រួមទាំងសត្វផ្សោត ទន្លេមេគង្គ ដែលជា ប្រភេទថនិកសត្វកម្រ និងកំពុងរងគ្រោះឈានទៅរកការផុតពូជ។

លោកបានសម្តែងនូវជំនឿយ៉ាងមុតមាំថា អនុ ក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ គឺមានមាគ៌ាបង្ហាញផ្លូវលើការពារ និងអភិ រក្សសត្វផ្សោតឲ្យមានភាពគង់វង្ស និង ផ្តល់អត្ថប្រយោជន៍ប្រកបដោយនិរន្តរភាព៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កញ្ញា Michelle Owen នាយកស្តីទីអង្គការមូលនិធិពិភពលោក សម្រាប់ អភិរក្សធនធានធម្មជាតិWWFប្រចាំកម្ពុជារួចមក


Viewing all articles
Browse latest Browse all 8042

Trending Articles