Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជនសង្ស័យ៣នាក់ ត្រូវនគរបាល ឃាត់ខ្លួន ជាបន្តបន្ទាប់ និងបីនាក់ទៀតកំពុង រត់គេចខ្លួន

$
0
0

កណ្តាល៖ ជនសង្ស័យបីនាក់ ក្នុងចំណោម បក្ខពួកគេ៥នាក់ ត្រូវកម្លាំង នគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួន ជាបន្តបន្ទាប់ និងដកហូត ម៉ូតូ៣គ្រឿង ក្នុងនោះ ម៉ូតូជនរងគ្រោះ មួយគ្រឿង រួមនិងឧបករណ៍ សម្រាប់ធ្វើសកម្មភាព មួយចំនួនផងដែរ បន្ទាប់ពីគេធ្វើ សកម្មភាព លួចម៉ូតូបាន មួយហើយគេចខ្លួន បាត់ពីរយប់ពីរថ្ងៃ ។

ហេតុការណ៍ នេះកើតឡើងកាល ពីវេលាម៉ោង១និង៣០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅ ផ្ទះជនរងគ្រោះ ក្នុងភូមិពណ្ណរាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រភពព័ត៌មាន ពីមន្រ្តីនគរបាល ស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យ មានគ្នា៥នាក់ប៉ុន្តែត្រូវឃាត់ខ្លួន បាន៣នាក់ទី១ ឈ្មោះ អូន អុល ហៅ អាខ្នងវែង ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិន ពិតប្រាកដ រស់នៅភូមិធ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២ ឈ្មោះ ហួត ប៊ុនហេង ហៅ វ៉ិត ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅ ភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទី៣ ឈ្មោះ ធួន វ៉ាន់ថា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅ ភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  និងពីរនាក់ទៀត កំពុងតែរត់គេចខ្លួន ហើយពេលនេះ នគរបាលកំពុង តែធ្វើការស្រាវជ្រាវ ដើម្បីឃាត់ខ្លួនមក ផ្តន្ទាទោសជា បន្តទៀត ឲ្យសមនឹង ទង្វើដែល បានប្រព្រឹត្ត។ ចំណែកឯ ជនរងគ្រោះ វិញមាន ឈ្មោះ សរ សឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិ  ឃុំកើតហេតុ ខាងលើ។

ប្រភពបានបន្តទៀតថា បន្ទាប់ពីធ្វើការឃាត់ខ្លួន បាននគរបាល ធ្វើការដកហូតបាន វត្ថុតាងម៉ូតូ ចំនួន៣គ្រឿង ទី១ម៉ាកវ៉េវអេស សេរីឆ្នាំ២០០៨ ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខ ភ្នំពេញ 1Y-3489 ជាម៉ូតូ របស់ជនរងគ្រោះ ទី២ ម៉ាក វីវ៉ា ពណ៌ គ្រាប់អំពិល គ្មានស្លាកលេខ សេរីឆ្នាំ២០០៦ និងទី៣ ម៉ាក សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ សេរីឆ្នាំ២០០៧។

ប្រភពបាន បន្តថា មុនពេលកើតហេតុ កាលពីល្ងាច ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ជនរងគ្រោះបាន យកម៉ូតូទុក នៅក្នុងរោងផ្ទះបាយ ដោយចាក់សោ ក ត្រឹមត្រូវ និងចាក់សោ ច្រវ៉ាក ថែមទៀត ប៉ុន្តែពុំបាន បិទទ្វារផ្ទះបាយ នោះទេ រួចហើយក៏ឡើង ដេកលើផ្ទះធំបាត់ លុះព្រឹកឡើង មករក ម៉ូតូទើបដឹងថា បាត់ម៉ូតូបន្ទាប់ មកក៏មកប្តឹង នគរបាលឲ្យ ជួយអន្តរាគមន៍ នគរបាលស្រុកអង្គស្នួល ក្រោមការដឹកនាំរបស់ លោក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល បានចុះធ្វើការស្រាវជ្រាវ ជាបន្ទាន់ លុះដល់ថ្ងៃទី២៤ ខែតុលា ក៏កំណត់មុខ សញ្ញាបាន និងធ្វើការឃាត់ខ្លួន បាន៣នាក់ជា បន្តបន្ទាប់ តែម្តងទៅ ចំណែកឯ២នាក់ទៀត កំពុងតែរត់គេចខ្លួន ប៉ុន្តែទោះបីជាយ៉ាងណា ជនសង្ស័យ មិនអាចរត់រួចដែរ ពីព្រោះនគរបាលបាន កំណត់អត្ត សញ្ណាណបាន អស់ទៅហើយ ។

ប្រភពបន្តថា ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវកម្លាំងនគរបាល ស្រុកអង្គស្នួល កំពុងកសាងសំណុំរឿង បញ្ជូនមកកាន់ ស្នងការដ្ឋាន ខេត្តកណ្តាល ដើម្បីចាត់ការបន្តទៅ តាមនីតិវិធីនៃច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles