ភ្នំពេញ៖ ប្រធានក្រុមហ៊ុន WEB 3 ASIA នៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី បានបង្ហាញបំណងរបស់ខ្លួន ចង់មកបណ្តាក់ទុនរកស៊ីលើវិស័យ ទូរគមនាគមន៍នៅ ប្រទេសកម្ពុជា ដោយបានស្នើលោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជួយផ្តល់អនុសាសន៍និងគាំទ្រផងដែរ។
កាលពីថ្ងៃ ទី២៥ ខែតុលា រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក បណ្ឌិត សូរ ឃុន បានជួបពិភាក្សាការងារមួយចំនួនជាមួយ លោក Nicolay ប្រធានក្រុមហ៊ុន WEB 3 ASIA នៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី ដោយ លោក Nicolay បានលើកឡើងពីគោលបំណងរបស់ខ្លួន ក្នុងការបណ្តាក់ទុនលើវិស័យ ទូរគមនាគមន៍នៅប្រទេសកម្ពុជា។ លោក បានស្នើ រដ្ឋមន្រ្តី លោកសូរ ឃុន គាំទ្រសហការនិងផ្តល់អនុសាសន៍ ថាតើក្រុមហ៊ុនរបស់លោក គួរចាប់ផ្តើមពីផ្នែក ណាមុនគេ។
លោក សូរ ឃុន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ក្រុមហ៊ុន WEB 3 ASIA ដែលមានគំរោងរកស៊ីនៅកម្ពុជា លើផ្នែកទូរគមនាគមន៍ ដោយ លោក សូរ ឃុន បានផ្តល់ អនុសាសន៍ឲ្យក្រុមហ៊ុន គួរចាប់ផ្តើមពីផ្នែកអ៊ីនធើណេតមុន ទើបបន្តទៅផ្នែកដទៃទៀតជាការប្រសើរ។
លោករដ្ឋមន្ត្រី បានស្នើឲ្យលោក Nicolay ជួយរៀបចំបណ្តាញថ្នាក់ជាតិនៅកម្ពុជា លើវិស័យទូរគមនាគមន៍ ដើម្បីទាក់ទាញអតិថិជនជាតិ-អន្តរជាតិ ឲ្យប្រើប្រាស់ ប្រព័ន្ធទូរគមនាគមន៍របស់ជាតិ ឲ្យកាន់តែច្រើនឡើងៗ សំដៅចូលរួមចំណែកជាមួយក្រសួង ក្នុងការជួយដល់សង្គមនិងវិទ្យាសាស្រ្ត៕
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.