Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជាប្តេជ្ញា ការពារសន្តិសុខ លំហសមុទ្រ ជាដាច់ខាត ទោះជាខ្វះ ឧបករណ៍ បច្ចេកទេស

$
0
0

ភ្នំពេញៈ មានប្រសាសន៍ ទៅកាន់មន្រ្តីយោធាជាន់ខ្ពស់ របស់អាមេរិក ឧត្តមនាវីឯក ទៀ វិញ អគ្គមេបញ្ជាការរដ្ឋានកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មា ធិការជាតិសន្តិសុខលម្ហសមុទ្រ បានអះអាងថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរក្សាសន្តិសុខតាមលំហសមុទ្រ ជាដាច់ខាត ជាពិសេសការទប់ស្កាត់បទល្មើស គ្រឿងញៀន ការជូញដូរមនុស្ស និងភេរវកម្មជាដើម។

ការអះអាងបែបនេះរបស់ឧត្តមនាវីឯក លោក ទៀ វិញ បានធ្វើឡើងក្នុងកិច្ចជំនួប ដោយជំហរមួយរវាងមន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការកងទ័ពជើង ទឹកនិងម៉ារីន អាមេរិកលោក Ray Mabus នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ នាបញ្ជាការដ្ឋានកងទ័ពជើងទឹក រាជធានីភ្នំពេញ។

ឧត្តមនាវីឯក ទៀ វិញ បានបញ្ជាក់ថា "ការពារលើដែនសមុទ្រ គឺការពារភេរវកម្ម ការពាររត់ពន្ធគ្រឿងញៀន រត់ពន្ធអាវុធជូញដូរមនុស្សនោះ គឺខ្ញុំកំពុងអន្តរាគមន៍ខ្លាំង ការពារខ្លាំងបំផុតគឺភេរវកម្ម មិនចង់ឲ្យមកបំផ្លិចបំផ្លាញលំហសមុទ្រយើង និងគ្រឿងញៀនដែលរដ្ឋាភិបាលយើង ក៏ដូចជាពិភពលោកស្អប់ខ្ពើម"។

តែយ៉ាងណាក៏ដោយលោក ទៀ វិញក៏បានត្អូញត្អែរផងដែរថា កម្ពុជាពុំមានឧបករណ៍ គ្រប់គ្រាន់សម្រាប់ការពារឬក៏ទប់ស្កាត់ នូវទង្វើខាងលើនេះបានមួយរយភាគរយ នោះទេ ពោលដោយសារតែឧបករណ៍ទាំងនោះ វាមិនទាន់សម័យដូចជាប្រទេសដទៃឡើយ។"  "មធ្យោបាយការពាររបស់ខ្ញុំនូវមិនទាន់ ទាន់សម័យ ប៉ុន្មានទេ...ឧទាហរណ៍ បើមានឧបទ្ទេវហេតុអ្វីនៅឆ្ងាយ គឺពួកខ្ញុំពិបាកធ្វើមធ្យោបាយណាស់តែ បើទោះបីជាអត់មានប្រដាប់ប្រដាមិនគ្រប់គ្រាន់ ក៏កម្ពុជាប្តេជ្ញាធ្វើ ទាល់តែបានដែរ"។

ក្នុងកិច្ចជំនួបប្រហែល៣០នាទី លោក Ray Mabusក៏បានថ្លែងផងដែរ ថាសហរដ្ឋអាមេរិក នៅតែបង្កើនរក្សាសន្តិសុខ និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាឲ្យ កាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសទំនាក់ទំនង រវាងកងទ័ពជើងទឹកទាំងពីរ។ លោក Ray Mabusបានបន្តថា សហរដ្ឋអាមេរិក សូមថ្លែងអំណរគុណដល់កម្ពុជា ដែលបានអនុញ្ញាតិឲ្យនាវា របស់អាមេរិកជាច្រើន ចូលមកសំចតនៅកំពង់ផែរបស់កម្ពុជា។ ហើយតាមរយៈ នៃការសំចតនេះសបញ្ជាក់ឲ្យឃើញថា កម្ពុជានិងអាមេរិក កាន់តែល្អប្រសើរផ្នែកទំនាក់ទំនង។

យោងតាមឧត្តមនាវីឯក ទៀ វិញបានឲ្យដឹងថា តាំងពីឆ្នាំ២០០៧ មករហូតដល់ថ្ងៃនេះ មាននាវារបស់អាមេរិកយ៉ាងហោចណាស់ ក៏ចំនួន២៥គ្រឿងដែរ ដែលបានមក សំចត នៅកំពង់ផែក្រុងព្រះសីហនុ ចំនួន២២លើក។ ហើយការមកដល់នេះក៏មានការផ្លាស់ប្តូរបទពិសោធន៍នឹងគ្នា តាមរយៈធ្វើសមយុទ្ធ ស្ទើរគ្រប់វិស័យជាពិសេស នាពេលថ្មីនេះ បានបើកសមយុទ្ធលើផ្ទៃទឹកដែលហៅថា ការ៉ាតផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles