បាត់ដំបង ៖ សិស្សរៀនថ្នាក់ទី១២ នៅ វិទ្យាល័យកន្ទឺ២ ក្នុងស្រុកបាណន់ខេត្ដបាត់ ដំបង ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ សាកសពកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១២នេះ ស្ថិតនៅក្នុងភូមិជួរច្រនាង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ដែលតាមសេចក្ដីរាយការណ៍ ជា ជំហានដំបូងពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ត្រូវបានចោរប្លន់រួចហើយសម្លាប់យកម៉ូតូរបស់ខ្លួនតែម្ដងទៅ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះម៉េត មករា អាយុ ២០ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឈើទាល ស្រុកបាណន់ ខេត្ដបាត់ដំបង ។
ស្ដ្រីជាម្ដាយរបស់សពបានឱ្យដឹងថា កូន ប្រុសរបស់គាត់បានចេញពីផ្ទះ ដោយជិះម៉ូតូ ទៅរៀនម៉ាកC125 ស៊េរី២០១២ ពណ៌ ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1N-1863 កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែតុលា លុះនៅវេលាម៉ោង៥ល្ងាចមិនឃើញ ជនរងគ្រោះត្រឡប់មកផ្ទះ ក៏ទូរស័ព្ទទៅតែគ្មានអ្នកទទួល ដូច្នេះក្រុមគ្រួសារ បន្ទាប់ពីរកមិនឃើញក៏ប្ដឹងទៅសមត្ថកិច្ច ហើយនៅព្រឹកថ្ងៃទី២៧ ខែតុលានេះ ស្រាប់តែប្រទះឃើញសពជនរងគ្រោះតែម្ដង។
យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់អាច កំណត់អត្ដសញ្ញាណជនសង្ស័យជាក្រុមចោរប្លន់នៅឡើយទេ ខណៈកំពុងធ្វើការស៊ើបអង្កេតនិងស្វែងរកចាប់ខ្លួន។
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.