រតនគិរី៖ ជាបឋមយើងខ្ញុំ ជាគណៈកម្មាការ គ្រប់គ្រងបឹង យក្សឡោម និងជាតំណាង អោយសហគមន៍ យក្សឡោម ទាំងអស់សូម ជំរាបជូនលោកអគ្គនាយកមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល និងសហការីទាំងអស់។
យើងខ្ញុំជាគណៈកម្មាការ បឹងនិងប្រជាពលរដ្ឋ ក្នុងសហគមន៍ យក្សឡោមទាំងអស់ តែងតែគាំទ្រ និងតាមដានព័ត៌មាន លើគេហទំព័រដើមអម្ពិល របស់លោក។
យើងខ្ញុំជា គណៈកម្មាការគ្រប់គ្រង បឹងយក្សឡោម និងជាតំណាង អោយសហគមន៍យក្សឡោម សូមលោកអគ្គនាយក ព័ត៌មាន ដើមអម្ពិល មេត្តាជួយចុះផ្សាយ នូវអត្ថបទ របស់យើងខ្ញុំបាទ។ លិខិតបកស្រាយបំភ្លឺចំពោះការផ្សាយ ព័ត៌មានស្តីអំពី បញ្ហាសំរាម នៅបឹងយក្សឡោម តាមរយះគេហទំព័រ ដើមអម្ពិលកាល ពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០១២ដោយមិនស្គាល់ ពីអត្តសញ្ញាណ អ្នកចុះផ្សាយនោះ។
ជាបឋមយើង ខ្ញុំជាគណៈកម្មការ គ្រប់គ្រង បឹងយក្សឡោម និងតំណាងឲ្យ សហគមន៍ ភូមិទំាងប្រាំនៃ សង្កាត់យក្សឡោម សូមជំរាបជូន ដល់ប្រជាពលរដ្ឋ ទាំងអស់ ក្នុងខេត្តរតនគិរី ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាទីគោរពរាប់អាន ឲ្យបានជ្រាបថា យើងខ្ញុំជាគណៈកម្មការ គ្រប់គ្រងបឹងយក្សឡោមបានចាត់ទុកថា នេះជាការវាយ តម្លៃទៅវិញទេ ហើយយើងខ្ញុំសូមថ្លៃង អំណរគុណ ចំពោះអត្ថបទ ដែលបានរិះគន់ មកលើបឹងយក្សឡោម តាមរយៈគេហទំព័រ ដើមអម្ពិល កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ ពីមនុស្សម្នាក់ដែល យើងខ្ញុំ មិនស្គាល់អត្តសញ្ញាណ។
ក៏ប៉ុន្តែយើងខ្ញុំ សូមធ្វើការឆ្លើយតប និងបកស្រាយចំពោះ ការរិះគន់នេះ ប្រសិនបើយើង ឆ្លុះបញ្ចាំងនូវស្ថានភាព ជាក់ស្តែងនៅពេល នោះវិញ (តើខណៈនោះវាជា ពេលវេលាអ្វី?)យើងទាំងអស់គ្នា ដឹងហើយថា ពេលនោះគឺ នៅថ្ងៃទី១៣ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ គឺជាពេលវេលា ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ហើយអំឡុងពេលនោះ ជាពេលវេលា ដែលប្រជាពលរដ្ឋខ្មែរ គ្រប់រូបជួបជុំ មិត្តភក្តិ បងប្អូនតាមរមណីយ ដ្ឋាននានា តួយ៉ាងដូចជា នៅរមណីយដ្ឋាន បឹងយក្សឡោម ដោយមានភ្ញៀវជាតិ និងអន្តរជាតិ រាប់ពាន់នាក់មក លេងកម្សាន្ត សប្បាយ ជាមួយមិត្តភក្តិ បងប្អូន ក្រុមគ្រួសារជាដើម។ ហើយពេលនោះ ភ្ញៀវដែលបាន មកកម្សាន្ត ខ្លះអង្គុយជាក្រុម ដោយកំពុងទទួលទាន អាហារ និងភេសជ្ជៈផេ្សងៗ ហើយភ្ញៀវខ្លះ ដើរជំវិញបឹងយក្សឡោម ដោយពួកគាត់ភ្លេចគិត ពីការបោះសំរាមចូល ក្នុងធុងសំរាម ឬទុកដាក់ស្រួលបួល នោះឡើយ។ ក្នុងន័យនេះ ប្រសិនបើយើងខ្ញុំ សូមសួរទៅលោកវិញ តើក្នុងស្ថានភាពបែបនេះ លោកនិងចោលសំរាម សម្បកសំរាម សល់ពីការទទួលទាន អាហាររួចនោះទៅ ក្នុងធុងសំរាមដែរឬទេ? តើលោកបាន បំពេញជាពលរដ្ឋល្អ ហើយឬនៅ? បើសង្កេតមើលទៅ តាមស្ថានភាពបច្ចុប្បន្ន នៅស្រុកខ្មែរ យើងនេះ ឃើញាថាយើងទាំងអស់គ្នា មិនទាន់បាន បំពេញកតព្វកិច្ច ក្នុងការថែរក្សា បរិស្ថានឲ្យ បានត្រឹមត្រូវនៅ ឡើយទេ ឧទាហរណ៍ នៅពេលយើងញាំ អ្វីមួយរួច យើងទាំងអស់គ្នា នៅមិនទាន់គិតគូរ អំពីការទុកដាក់កាក សំណល់នៅឡើយទេ ដូចជារៀប ចំខ្ចប់សំរាម នោះឲ្យ បានត្រឹមត្រូវ ហើយដាក់ចូលក្នុងធុងសំរាម ឬកាន់វារហូតដល់ កន្លែងទុកដាក់ ត្រឹមត្រូវ ទើបដាក់ចូលធុងសំរាម។ ឬឯចំពោះថ្ងៃ ធម្មតាវិញ បរិវេណបឹង យក្សឡោម គឺគ្មានសំរាមសោះតែម្តង។ យើងខ្ញុំជាគណៈកម្មការ គ្រប់គ្រង បឹងយក្សឡោម សូមគោរពលំអោន កាយដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលតែងតែគាំទ្រ មកលេងកម្សាន្ត នៅរមណីយដ្ឋានបឹង យក្សឡោម ព្រមទាំងគោរព ជូនពរឲ្យ ទទួលជោគជ័យ នូវតួនាទីភារកិច្ច គ្រប់ៗគ្នា។
យើងខ្ញុំសូមគោរព ជូនពរលោក អគ្គនាយកព័ត៌មាន ដើមអម្ពិល ព្រមទាំង សហការីទាំងអស់ ជួបប្រទះតែពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងទទួល ជោគជ័យគ្រប់ តួនាទីភារកិច្ច។