Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំងនគរបាល វរៈការពារព្រំដែន គោកលេខ៩១១ ចុះល្បាតតាមព្រំដែន ដើម្បីទប់ស្កាត់ ពលករឆ្លង ដែនទៅថៃ

$
0
0

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ កម្លាំងនគរបាល វរៈការពារព្រំដែន គោកលេខ៩១១ ចុះល្បាតតាមព្រំដែន ដើម្បីទប់ស្កាត់ ពលករឆ្លងដែន ទៅថៃតាមរយៈមេខ្យល់ ខុសច្បាប់។

លោក សូ ចាន់ណារី មេបញ្ជាការវរៈ នគរបាលការពារ ព្រំដែនគោក លេខ៩១១ បានថ្លែងថា ក្រោយពីរដូវបុណ្យ ភ្ជុំបិណ្ឌ បានកន្លងផុតទៅ មានប្រជាពលរដ្ឋ មួយចំនួន មកពីតាមខេត្តបាន ធ្វើដំណើរមកកាន់ ជាយដែនប៉ោយប៉ែត ដើម្បីរកការងារធ្វើ ហើយពលរដ្ឋ ទាំងនោះ តែងតែត្រូវ មេខ្យល់លួងលោម យកលុយកាក់ ក្រោមការអះអាងថា នាំឆ្លងដែនទៅ រកការងារធ្វើនៅ ប្រទេសថៃ ហើយពួកមេខ្យល់បាន នាំពួកគាត់មកទម្លាក់ ចោលតាមព្រំដែន និងលាក់ខ្លួនតាម ព្រៃមាត់អូរព្រំដែន កម្ពុជា-ថៃ ដើម្បីលបលួចឆ្លងដែន បើទោះបីជា មានការហាមឃាត់ ពីសំណាក់សមត្ថកិច្ចថា អាចជួបបញ្ហា ឬគ្រោះថ្នាក់ពេលឆ្លង ដែនក៏ដោយ។

លោក សូ ចាន់ណារី បានបន្តថា ដោយឃើញ ពីភាពលំបាក របស់ពលរដ្ឋ ទាំងនោះ ព្រឹកថ្ងៃទី២៩ ខែតុលា នេះ លោកបានចាត់ កម្លាំងក្រោមឱវាទ ដែលមានលោក សួង សៅ នាយប៉ុស្តិ៍ បឹងសារគូរ ដឹកនាំកម្លាំង ជាច្រើននាក់ចុះល្បាត តាមមាត់អូរព្រំដែន និងពង្រាយ កម្លាំងទប់ស្កាត់ ដើម្បីប្រមូល ពួកពលករឆ្លង ដែនខុសច្បាប់ មកធ្វើការអប់រំ ដើម្បីបញ្ចៀស ពួកគាត់កុំឲ្យជួបបញ្ហា និងត្រួវសមត្ថកិច្ចថៃ ធ្វើបាបពេលឆ្លងដែន ដូចពលរដ្ឋមួយ ចំនួនកន្លងមក។

លោក សូ ចាន់ណារី បានបញ្ជាក់ថា រាល់ប្រជាពលរដ្ឋ ដែលមកសុំឆ្លងដែន លោកមិនអនុញ្ញាតទេ ហើយ លោកធ្វើការ អប់រំដល់ពលរដ្ឋ ទាំងនៅឲ្យងាកទៅ ធ្វើឯកសារឆ្លងដែន ស្របច្បាប់វិញ ទើបពួកគាត់មិន ជួបបញ្ហា ឬចាញ់បោកមេខ្យល់៕

 

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles