Quantcast
Viewing all articles
Browse latest Browse all 8042

នគរបាល ប៉ុស្តិ៍សង្កាត់ ប៉ោយប៉ែត ចុះអប់រំផ្សព្វផ្សាយ ច្បាប់ភូមិ ឃុំមានសុវត្ថិភាព

បន្ទាយមានជ័យ៖ កម្លាំងនគរបាល ប៉ុស្តិ៍សង្កាត់ ប៉ោយប៉ែត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២នេះ បានចុះអប់រំ ផ្សព្វផ្សាយ ច្បាប់ និងគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព របស់ក្រសួង មហាផ្ទៃ ដែលបន្ថែមលើ ចំនួន០៤ចំណុចទៀត ដល់ ប្រជាពលរដ្ឋ ចំនួន០៤ភូមិ រួមមាន ភូមិសាមគ្គីមានជ័យ  ភូមិចាន់គីរី ភូមិព្រៃព្រិច និងភូមិទួលប្រាសាទ ដែលភូមិទាំងនេះ ស្ថិតក្នុង សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពិធីនេះត្រូវបាន ប្រារព្ធធ្វើឡើង នៅក្នុងនៅ ភូមិទួលប្រាសាទ ដែលមានការ អញ្ជើញ ចូលរួមពី លោក ហ៊ត វិបុល នាយរង ប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត លោក មេភូមិ មេក្រុម និងប្រជាពលរដ្ឋ ចូលរួមមកពីភូមិទាំង០៤ សរុបចំនួន២២៧នាក់។

លោក ហ៊ត វិបុល បានដឹងថា ក្រោមការចាត់ តាំងរបស់ លោក អ៊ឹម សុភារៈ នាយប៉ុស្តិ៍ សង្កាត់ ប៉ោយប៉ែតនៅ ថ្ងៃទី២៩ ខែតុលា នេះ លោកបានដឹកនាំ មន្ត្រីនគរបាល ក្នុងប៉ុស្តិ៍ ចុះ ជួបសំណេះសំណាល ជាមួយ បងប្អូន ប្រជាពលរដ្ឋ និងផ្សព្វផ្សាយ ពីច្បាប់ និងគោលនយោបាយ ភូមិឃុំមាន សុវត្ថិភាព ៤ចំណុចដែល ក្រសួងមហាផ្ទៃ ទើបតែបន្ថែមថ្មី ដើម្បីឲ្យពួកគាត់បាន យល់ដឹង និងចូលរួម គោរពច្បាប់ បានគ្រប់ៗគ្នា ហើយម៉្យាងទៀត រាល់ពេលមាន បទល្មើស ឬ មុខសញ្ញា សង្ស័យផ្សេងៗ លបលួចចូលមក លាក់ ខ្លួនក្នុងមូលដ្ឋាន ពួកគាត់អាច រាយការណ៍ ជូនសមត្ថកិច្ច ចុះអន្តរាគមន៍ បានទាន់ ពេលវេលា។ ទន្ទឹមគ្នានោះ លោកក៏បានអប់រំ ណែនាំដល់ពលរដ្ឋ ដែលមាន បំណងឆ្លងដែនខុស ច្បាប់ ទៅរក ការងារធ្វើនៅ ប្រទេសថៃ តាមរយៈមេខ្យល់ ឲ្យពលរដ្ឋទាំងនោះ យល់ដឹងពីផល ប៉ះពាល់ និងឧបសគ្គផ្សេងៗ និងការចាប់វាយធ្វើបាប របស់សមត្ថកិច្ចថៃ តាមព្រំដែនផងដែរ៕

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles