Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយឧត្តមសេនីយ៍ មាស សុភា ចុះសួរទុក្ខ និងចែកអំណោយ ដល់ក្រុមយុវជន ស្ម័គ្រចិត្ត នៅស្រុកសង្គមថ្មី

$
0
0

ព្រះវិហារ៖ នាយឧត្តម សេនីយ៍ មាស សុភា ប្រធានក្រុមការងារ ចុះជួយខេត្ត ព្រះវិហារ និងជាមន្រ្តី ជាន់ ខ្ពស់របស់គណបក្ស ប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ បានចុះសួរសុខទុក្ខ និងចែក អំណោយ ដល់ក្រុមយុវជនស្ម័គ្រចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងបំពេញ បេសកម្មការងារ ជាប្រវត្តិសាស្រ្ត វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅតំបន់ក្រពើ៥ ឃុំត្បែង១ ស្រុក សង្គមថ្មី ខេត្តព្រះវិហារ ដែលជាការបង្ហាញ ឲ្យឃើញ ពីការយកចិត្តទុកដាក់ យ៉ាងខ្លាំង ពីសំណាក់ ថា្នក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជន ។

រួមដំណើរ ជាមួយនាយឧត្តមសេនីយ មាស សុភា រួមមានអភិបាល ខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ប្រធានក្រុមប្រឹក្សា ខេត្តព្រះវិហារ លោក ឡុង សុវណ្ណ និងមន្រ្តីពាក់ព័ន្ធ រួមជាមួយអាជ្ញាធរ មូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ជាច្រើនរូបផ្សេងទៀត។

 នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា បាន ផ្តាំផ្ញើរ ការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវកត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរ តែងតែមានការ ព្រួយបារម្ភ ពីការរស់នៅប្រចាំថ្ងៃ របស់ក្រុមយុវជន ស្មគ្រ័ចិត្ត ដែលចុះវាស់វែង ដីធ្លីជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីបំពេញការងារ ជាប្រវត្តិសាស្រ្ត នូវគោលន យោបាយ ចាស់ សកម្មភាពថ្មី។

 ជាមួយគ្នានេះ ក្រុមយុវជនស្ម័គ្រចិត្ត ដែលចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះវិហារ បានទទួលការឧបត្ថម្ភ គ្រប់បែបយ៉ាង ពីសំណាក់អាជ្ញាធរ ខេត្តព្រះវិហារ ទាំងការរស់នៅប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles