Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក សេង សាញ់ ពិនិត្យការដាក់ ប្រព័ន្ធលូមេ នៅភូមិទ្រា១

$
0
0

ភ្នំពេញ ៖ តាមការណែនាំពីលោក គួច ចំរើន អភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១២ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានដឹកនាំមន្ត្រីសាលាសង្កាត់ ចុះពិនិត្យសកម្មភាព ក្រុមការងារស្ថាបនា ប្រព័ន្ធលូមេមួយខ្សែ តាមបណ្តោយផ្លូវ សឡា ក្នុងភូមិទ្រា១ ដែលកំពុងស្ថាបនា ដោយការិយាល័យសាធារណការ ខណ្ឌមានជ័យ។

លោក ឡាយ ជ ប្រធានការិយាល័យសាធារណការខណ្ឌ បានឲ្យដឹងថា ប្រព័ន្ធលូមេមួយខ្សែនេះ មានប្រវែង ១៨៧ម៉ែត្រ មុខកាត់ ១ម៉ែត្រ ដែលរហូតមកដល់ពេលនេះ ស្ថាបនាបាន ៩០ភាគរយ ដោយចំណាយថវិកា អស់ជាង ១៥.០០០ដុល្លារ ដែលជាថវិកា ៥០បូក៥០ភាគរយ។ លោក ឡាយ ជ បានឲ្យដឹងថា លូមេមួយខ្សែនេះ អាចរំដោះទឹកចេញទៅអាង ស្តុកទឹកដើមស្លែង ហូរចូលប្រឡាយស្ទឹងមានជ័យ ឆ្ពោះទៅកាន់ស្ថានីយបូមទឹក បឹងទំពុន ។

លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា លូមេមួយខ្សែនេះ មានតួនាទីសំខាន់ ក្នុងការជួយរំដោះទឹក ពីភូមិទ្រា១ ជាពិសេសសាលាបឋមសិក្សា សឡា ដែលតែងតែមានការលិចលង់ ដោយសាទឹកភ្លៀងជារៀងរាល់ឆ្នាំ ធ្វើឲ្យមានការរំខានដល់ការសិក្សារបស់សិស្ស។ លោកចៅសង្កាត់ មានជំនឿថា ចាប់ពីពេលនេះទៅ បន្ទាប់ពីមានប្រព័ន្ធលូមេនេះ មូលដ្ឋានភូមិទ្រា លែងមានការលិចលង់ដោយទឹកភ្លៀង ដូចបណ្តាឆ្នាំមុនៗទៀតហើយ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ សង្កាត់ស្ទឹងមានជ័យ សម្រេចរៀបចំដសក់ប្រព័ន្ធលូ តាមបណ្តាផ្លូវក្នុងមូលដ្ឋាន បានចំនួន ៤ខ្សែ ដែលមានប្រវែងសរុប ១៥៧០ម៉ែត្រ ក្នុងនោះភូមិប្ញស្សី មានប្រវែង ១៨៣ម៉ែត្រ មុខកាត់ ០,៥ម៉ែត្រ, ភូមិដំណាក់ធំ ប្រវែង ១២០០ម៉ែត្រ មុខកាត់ ០,៨០ម៉ែត្រ និង ភូមិទ្រា១ ប្រវែង ១៨៧ម៉ែត្រ មុខកាត់ ១ម៉ែត្រ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>