ភ្នំពេញ ៖ ទើបស្គាល់គ្នាបានពីរថ្ងៃ បុរស ម្នាក់ ដែលមានមុខរបរជាអ្នក ទាក់ទងអតិថិ ជនឱ្យក្រុមហ៊ុនស្រាបៀរ ត្រូវបានគេបោក ប្រាស់យករថយន្ដនិង ទ្រព្យសម្បត្ដិ មួយចំនួន ដូចជាចិញ្ចៀនពេជ្រ និងលុយក្នុងកាបូបជា ច្រើន បន្ទាប់ពីជនរងគ្រោះ ត្រូវបានជនសង្ស័យ ខាងលើដាក់ថ្នាំសណ្ដំ ខណៈនាំទៅផឹកស៊ីនៅ ហាងមួយកន្លែង នៅត្រើយខាងកើតស្ពាន ជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌ ឫស្សីកែវ ហើយករណីខាងលើនេះ បណ្ដាល ឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២ នៅផ្ទះសំណាក់យីហោ សុវណ្ណតារា ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាផ្ទះសំណាក់ ដែលជនរងគ្រោះ ត្រូវបានមិត្ដ ភក្ដិហេងស៊យ បោកប្រាស់នោះនាំយកទៅដេក ទាំងខ្លួន សន្លប់។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលបានរៀបរាប់ប្រាប់សមត្ថកិច្ចបានឱ្យដឹងថា ខ្លួនមានឈ្មោះឆិល សំណាង អាយុ៤៥ឆ្នាំ រស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅស្រុក ព្រៃកប្បាស ខេត្ដតាកែវ ។ ជនរងគ្រោះបាន បន្ដថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១២ មានបុរសម្នាក់ ដែលអះអាងថា ខ្លួនចង់ទាក់ ទងទិញស្រាបៀរ ដើម្បីយកទៅជប់លៀង ទទួលបងប្អូន ដែលមកពីប្រទេសក្រៅ ហើយ នៅយប់ថ្ងៃដដែលនោះ ជនសង្ស័យបានហៅ ជនរងគ្រោះទៅផឹកស៊ី នៅហាងតាមប្រុញដែលមានទីតាំងនៅខាងកើតគល់ស្ពានជ្រោយចង្វារ ដើម្បីពិភាក្សាពី រឿងកុំម្មង់ទិញស្រាបៀរខាងលើនេះ តែខណៈអង្គុយផឹកដោយមានម្ចាស់ហាងចូលរួមហើយស្គាល់ភាគីជនរងគ្រោះនោះ ភាគីជនល្មើសទំនងមិនអាចដាក់ថ្នាំបាន ក៍បានបបួលជនរងគ្រោះទៅផឹកបន្តនៅហាងភូមិនេសាទ ដែលមានទីតាំងនៅក្បែរគ្នា ហើយខណៈអង្គុយផឹកបានប្រមាណកន្លះម៉ោងជនរងគ្រោះក៍លែងដឹងខ្លួនតែម្តងទៅ ។
បើយោងតាមជនរងគ្រោះបន្ដទៀតថា លុះដល់ថ្ងៃទី៣០ ខែតុលា ជនសង្ស័យរូបនេះ បានទាក់ទងមកខ្លួនម្ដងទៀត ហើយហៅទៅ ផឹកស៊ីនៅហាងដដែល ។ ប៉ុន្ដែនៅយប់នោះ ទំនងមិនទាន់ហ៊ានធ្វើសកម្មភាព ទើបជន សង្ស័យបានបបួលជនរងគ្រោះទៅផឹកស៊ីនៅ ហាងមួយកន្លែងទៀត ដែលមានទីតាំងនៅ ហាងខាងលើនេះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ពេលផឹកស៊ីនៅហាងក្រោយនេះ អស់រយៈ ពេលជាង២ម៉ោង ជនរងគ្រោះបានសន្លប់បាត់ ស្មារតី ដោយសារតែជនល្មើសបាន លួចដាក ់ថ្នាំសណ្ដំនៅក្នុងស្រាបៀរ ហើយជនល្មើសក៏ បានដឹកជនរងគ្រោះយកទៅផ្ទះសំណាក់ យីហោ សុវណ្ណតារា តាមរយៈរថយន្ដរបស់ ជនរងគ្រោះតែម្ដង ។
នៅពេលដែលជន ល្មើសបានយកជនរងគ្រោះទៅដេកនៅផ្ទះ សំណាក់ខាងលើរួចហើយ ជនល្មើសបានបើក រថយន្ដជនរងគ្រោះម៉ាកកាមរីឆ្លាម ពណ៌ត្រី ឆ្លូញ ស៊េរី៩៧ ពាក់ស្លាកលេខភ្នំពេញ 2G-7353 ព្រមទាំងបានលួចចិញ្ចៀនពេជ្រ មួយវង់របស់ជនរងគ្រោះ តម្លៃប្រមាណ២ ពាន់ដុល្លារ ព្រមទាំងលុយនៅក្នុងកាបូបនិង ក្នុងរថយន្ដប្រមាណ៥០០ដុល្លារថែមទៀត។
បើតាមសមត្ថកិច្ច លុះព្រឹកឡើងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២ ជនរងគ្រោះដែលបាន ដឹងខ្លួន ស្រាប់តែឆោឡោ នៅពេលបាត់រថ យន្ដនិងលុយកាក់នៅក្នុងខ្លួន ពេលមកសួរ ម្ចាស់ផ្ទះសំណាក់ ហើយក៏ប្ដឹងទៅសមត្ថកិច្ច តែម្ដង ។
ទាក់ទិននិងករណីនេះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោកប៊ន សំអាត បាន ថ្លែងឱ្យដឹងថា ចំពោះករណីនេះគឺផ្ដើមចេញ និងកើតឡើងពីក្នុងទឹកដីឫស្សីកែវ ប៉ុន្ដែជន រងគ្រោះ ត្រូវបានគេដឹកយកមកទម្លាក់ចោល ឱ្យដេកផ្ទះសំណាក់នៅក្នុងខណ្ឌពោធិ៍សែន ជ័យ ដូច្នេះលោកមិនអាចទាន់កំណត់អត្ដ សញ្ញាណជនល្មើសនៅឡើយទេ៕