Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គម្រោងការស្តារស្ទឹង ក្នុងក្រុងសៀមរាប លេចចេញជា ផ្លែផ្កាបណ្តើរៗ

$
0
0

សៀមរាបៈ ស្ទឹងសៀមរាប ដែលមានប្រវែង ៦៧គីឡូម៉ែត្រ ហូរពីតំបន់ខ្ពស់រាប ភ្នំគូលែន ចូលមកតំបន់ បឹងទន្លេសាប និងហូរ ធ្លាក់ទៅ បារាយខាងលិច ហើយមួយភាគទៀត ទៅស្ទឹងរលួសតាម ដងស្ទឹង ត្រូវបានគ្រប ដណ្តប់ដោយ ដើមឈើធំៗ ជាម្លប់ ត្រឈឹងត្រឈៃ គួរជាទីគយគន់ ។ ដោយឡែកនៅក្នុង ក្រុងសៀមរាប ដែលមានប្រវែង ហូរកាត់ក្រុង ជាង៦គីឡូម៉ែត្រ ពីស្ពាន ដើមពោធិ៍៣ដើម ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរកា្រម រហូតដល់ភូមិអារញ្ញ សង្កាត់សៀមរាប មានប្រជាជនរស់នៅ តាមស្ទឹង រាប់ពាន់គ្រួសារ ដែលបង្កឲ្យស្ទឹងរួមតូច ធ្វើឲ្យក្រុងលិចលង់ ជារៀងរាល់ឆ្នាំ ។

កន្លងមកក្រោមការដឹកនាំ របស់អភិបាលខេត្តមុនៗ មិនដែលបានស្តារ ឬពង្រីកកែលម្អ ដើម្បីសម្រួលផ្លូវទឹក កុំឲ្យជនលិច ក្រុង សៀមរាបនោះទេ ទើបតែនៅអាណត្តិ នៃការគ្រប់គ្រង របស់លោក ស៊ូ ភិរិន្ទ ជាអភិបាលខេត្ត ដែលបានដឹកនាំ ស្តារស្ទឹង និង ដោះស្រាយ បញ្ហាប្រឈម បានដោយជោគជ័យ ហើយក្រុងសៀមរាប ក៏លែងមានទឹកជំនន់ ជន់លិចដូចឆ្នាំ មុនៗទៀតដែរ ។

បើតាមការឲ្យដឹងពីលោក អឿន ពៅ អភិបាលរងក្រុងសៀមរាប ទទួលបន្ទុកផ្នែក សណ្តាប់ធ្នាប់ សាធារណៈ បានថ្លែង ប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា គម្រោងការស្តារ ស្ទឹងសៀមរាប ដំណាក់កាល ទី១នេះ នឹងចាប់ផ្តើម ធ្វើបន្ត នៅខែធ្នូ ឆ្នាំ២០១២ ដោយគ្រោងចំណាយ ថវិកា ចន្លោះពី២៩ទៅ៣០លានដុល្លារ ដែលជាថវិកា កម្ចីឥណទានពី សាធារណរដ្ឋកូរ៉េ។

លោក មានប្រសាសន៍បន្ថែមទៀតថា កាលពីមិនទាន់មានគម្រោងស្ដារ ស្ទឹងសៀមរាបនេះ ឃើញថាក្នុង ក្រុងមានការ ជន់លិច ជារៀងរាល់ឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋ មានការពិបាកខ្លាំង ដូចជាការខូតខាត សម្ភារៈផ្សេងៗ ប្រឈមគ្រោះថា្នក់ដល់ជីវិត និងត្រូវ ជម្លៀសចេញពី លំនៅដ្ឋានជាដើម។ ប៉ុន្ដែចាប់តាំងពីមាន គម្រោងដោះស្រាយ ពីផលប៉ះពាល់ និងស្ដារស្ទឹងសៀមរាប ក្រោម ការដឹកនាំពី សំណាក់លោក ស៊ូ ភិរិន្ទ ជាអភិបាលខេត្ត រួចមក ឃើញថា គ្មានទឹកជំនន់ លិចក្រុងទៀតទេ។

លោកបញ្ចាក់ថា កាលពីអភិបាលខេត្តមុនៗ ហាក់បីដូចគ្មាន និស្ស័យ នៅក្នុងគម្រោង ការស្តារ និងកែលម្អ ស្ទឹងសៀមរាប នោះទេ ព្រោះពេលមាន គម្រោងស្ដរ គឺដល់ពេលផ្លាស់ប្ដូរ តំណែងចេញតែម្ដង ទើបតែនៅ អាណត្តិលោក ស៊ូ ភិរិន្ទ មានទឹក ដៃកសាង និងកែសម្រួលអភិវឌ្ឍន៍ ស្ទឹងនេះ ហើយបានដោះស្រាយ បញ្ហាប្រឈម ជាជំហានៗ នៅដំណាក់កាលទី២ យើងបាន រៀបចំ ថវិកាដើម្បីដោះស្រាយ ផលប៉ះពាល់រួចរាល់ ហើយ ដែលត្រូវចំណាយ ថវិកាជាតិ ។
គម្រោងស្ដារស្ទឹងនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងក្រុងសៀមរាប សម្ដែងអារម្មណ៍ សប្បាយរីករាយ យ៉ាងខ្លាំង ព្រោះពេលស្ដារ រួចរាល់ប្រជាជននឹងលែង ខ្វល់ខ្វាយពីរឿងមាន ទឹកជំនន់លិច ផ្ទះរបស់ពួកគាត់ ទៀតហើយ។

គួរបញ្ជាក់ថា ការកែសម្រួលស្ទឹងសៀមរាប ដែលមានប្រវែង៦៤០០ម៉ែត្រ គឺត្រូវស្តារប្រឡាយ ទឹក២ខ្សែ បន្ថែមទៀត គឺប្រឡាយ ស៊្រុបរំដួល១ខ្សែ ប្រឡាយឫស្សី និងបូមទឹកស្អុយពី ស្ថានីយចំនួន២កន្លែង ។ ចំណែកនៅដំណាក់កាលទី២ បញ្ហាប្រឈម គឺចាប់ តាំងពីកន្លែងស្ពាន ពោធិ៍៣ដើម ដល់ស្ពាននាគ មានប្រវែង ៣៥០០ម៉ែត្រ ។ ដោះស្រាយសំណង់ អនាធិបតេយ្យ តាមមាត់ស្ទឹង ជាង៥០០គ្រួសារ ហើយពីស្ពាននាគ រហូតដល់ស្ពានក្រវ៉ាត់ ក្រុងប្រវែង ៦៤០០ម៉ែត្រ មានប្រជាជនរស់តាម ដងស្ទឹង ចំនួន ៦៧៤គ្រួសារ និងពីស្ពានក្រវ៉ាត់ក្រុង ដល់សាលាយាយអេង មានប្រវែង៤៥៨០ម៉ែត្រ មានប្រជាជនរស់នៅ ៧៩៦គ្រួសារ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>