Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផ្អាកការ​​ ប្រារព្ធពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១២ នៅខេត្ត សៀមរាប

$
0
0

សៀមរាប : សាលាខេត្តសៀមរាប បានជូនដំណឹង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ តាមលិខិតលេខ ៧៣៥ សជណ ស្ដីពី ការផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១២ នៅខេត្តសៀមរាប។

លិខិតមានខ្លឹមសារ ថា ដោយអនុលោមតាមសារាចរណែនាំលេខ ០១ស.រ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី ការផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១២  នៅរាជធានីភ្នំពេញ និងការចូលរួមកាន់ព្រះរាជមរណ:ទុក្ខ និងគោរពវិញ្ញាណក្ខន្ធព្រះបរមសព ព្រះអតីតអង្គព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ មិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងសោយទិវង្គត នាថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១:២០នាទីរំលងអធ្រាត្រ (ម៉ោងនៅរាជ ធានីភ្នំពេញ) ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ ហើយព្រះបរមសពនឹងត្រូវ តម្កល់នៅក្នុងព្រះ បរមរាជវាំង ក្នុងរយ:ពេលមិនតិចជាង ៣ខែ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យ ឱ្យបានឧត្ដុង្គឧត្ដម តាមប្រពៃណីជាតិ។

អាជ្ញាធរខេត្ត សូមទួលប្រគេន និងគោរពជូនដំណឹងដល់ ព្រះថេរានុថេរ:គ្រប់ព្រះអង្គ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋនិងសាធារណជន ភ្ញៀវជាតិ-អន្តរជាតិ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រះមេត្ដា និងមេត្ដាជ្រាបថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមដង ស្ទឹងសៀមរាប ដែលគ្រោងនឹងរៀបចំ នៅថ្ងៃទី២០ និងទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ ត្រូវផ្អាក ដើម្បីជាការចូលរួមកាន់ព្រះរាជមរណ:ទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត សម្ដេចតាលួត ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុងនៃយើង។

អាជ្ញាធរខេត្ត សង្ឃឹមនឹងជឿជាក់ថា ព្រះថេរានុថេរ:គ្រប់ព្រះអង្គ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ភ្ញៀវជាតិ-អន្តរជាតិ ប្រាកដជាមានការយោគយល់និងអធ្យាស្រ័យចំពោះការខកខាន ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងមានមហាទុក្ខសោកដ៏សែនក្រៀមក្រំរកទីបំផុតគ្មាន៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles