ខេត្តបន្ទាយមានជ័យ ៖ នគរបាល ខេត្តបន្ទាយមានជ័យ ឡោមពទ្ធ័ផ្ទះ០២កន្លែង នៅក្រុងប៉ោយប៉ែតឃាត់ មនុស្សបាន ០៣នាក់ ដកហូត បានគ្រឿងញៀន មួយចំនួនធំ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ កាលពីវលាម៉ោង៤ល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២។
ប្រត្តបត្តិការនេះដឹកនាំបង្រ្កាបនិងឆែកឆេរដោយព្រះរាជាអាជ្ញារងអមសាលាដំបូង ខេត្ត០២រូបគឺលោក ឡុង ជាប លោកស្រី កែវ សុគន្ធា និងលោក ធិន ស៊ិនដេត នាយការិយា ល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្ត បន្ទាយមានជ័យ និងមន្ត្រីនគរបាល ក្រោមឱវាទជាច្រើនរូប។
លោក ធិន ស៊ិនដេត បានថ្លែងថា យុទ្ធនាការនេះ កម្លាំងសមត្ថកិច្ចយើងបានចុះឆែក ឆេរផ្ទះ០២កន្លែង មានទីតាំងផ្សេងគ្នាមួយកន្លែងនៅភូមិបាលិលេយ្យ២ និងមួយកន្លែងទៀត នៅភូមគីឡូម៉ែត្រ៤ ក្នុងសង្កាត់/ក្រុងប៉ោយប៉ែត ហើយមានឃាត់ជនសង្ស័យ៣នាក់ដែល ពាក់ពន្ធ័ការជួញដូរគ្រឿងញៀន លើសពីនេះរកឃើញគ្រឿងញៀនប្រភេទយ៉ាម៉ាជិត៦០ គ្រាប់។
រហូតមកដល់ម៉ោងនេះ សមត្ថកិច្ចនៅតែបន្តការឆែកឆេរនៅទេ ទីតាំងទាំពីរដើម្បីរក វត្ថុតាងបន្ថែមទៀតនៅឡើយទេ៕