Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អង្គការសង្គមស៊ីវិល នឹងរៀបចំការសិក្ខា សាលាថ្នាក់ជាតិ ស្តីពីការអភិវឌ្ឍ យុវជនកម្ពុជា

$
0
0

ភ្នំពេញ៖ គណៈកម្មាធិការយុវជន ដើម្បីឯកភាព និងការអភិវឌ្ឍ ដែលហៅកាត់ថា (YCUD) បានចេញសេចក្តី ប្រកាសព័ត៌មានមួយស្តីពីការរៀបចំធ្វើសិក្ខាសិលាមួយ ទាក់ទងការចូលរួមរបស់យុវជននៅក្នុងការអនុវត្ត គោល នយោបាយថ្នាក់ជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ដែលវានឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ នាមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការជប៉ុន ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភំ្នពេញ រាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណង បង្កើនការដាក់ បញ្ចូលយុវជននៅក្នុងគ្រប់វិស័យ នៃសង្គម ដើម្បីជួយជាគំនិតដល់ផែនការសកម្មភាពអភិវឌ្ឍន៍យុវជនថ្នាក់ជាតិ និងដើម្បីបង្កើនចំណេះដឹង នៃគោលនយោបាយយុវជនថ្នាក់ជាតិ សម្រាប់យុវជនមកពីគ្រប់វិស័យ ជាពិសេស បង្កើនការចូលរួមរវាងយុវជន និងក្រសួងអប់រំ យុវជន និងកីឡា អនុវត្តគោលនយោបាយយុវជនថ្នាក់ជាតិ។

នៅក្នុងប្រទេសកម្ពុជា មានយុវជនអាយុចន្លោះពី ១៥ ទៅ ៣០ឆ្នាំ បានកើនឡើង ៣៣ ភាគរយ នៃចំនួន ប្រជា ពលរដ្ឋសរុប ហើយទោះបីជាយ៉ាងណាក៏ដោយ យុវជនទាំងនេះ បានប្រឈមមុខនិងបញ្ហាធំៗជាច្រើន ដូចជា ការអត់ការងារធ្វើ, ការកើតជំងឺអេដស៍ និងការឆ្លងជំងឺអេដស៍, ការប្រើប្រាស់សារធាតុញៀន និងថ្នាំញៀន, បញ្ហា សុខភាពបន្តពូជ និងផ្លូវភេទ, ភាពក្រីក្រ, ការខ្វះខាតចំណេះដឹង និងការខ្វះការចូលរួមក្នុងចំណោមយុវជនទាំង នោះ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិ ស្តីអំពីការអភិវឌ្ឍយុវជន កម្ពុជា (NYP) ចាប់តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១១ម្ល៉េះ។ គោលនយោបាយយុវជនថ្នាក់ជាតិដ៏ខ្លាំងមួយ មិន គ្រាន់តែអាចផ្តល់នូវមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍសក្តានុពលរបស់យុវជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បម្រើជាផែនទីបង្ហាញផ្លូវមួយដល់រាជរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជននិងការអប់រំ ដើម្បីផ្តួចផ្តើមគោល
នយោបាយចូលរួមរបស់យុវជនឲ្យបានដូចៗគ្នា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>