Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តក្រចេះ សូមក្រឡេកមើល សកម្មភាពដឹក ជញ្ជូនឈើ ក្នុងទឹកដីសង្កាត់ រដ្ឋបាលព្រៃឈើកន្ទួត

$
0
0

ខេត្តក្រចេះ ៖ បទល្មើស នៃការដឹកជញ្ជូនផល អនុផលព្រៃឈើ មានគ្រប់រូបភាពស្ទើរតែថ្ងៃ ដែលសកម្មភាពចរា ចរណ៍ឈើទាំងនោះ ពីទឹកដីខេត្តមណ្ឌលគីរី ដឹកឆ្លងកាត់ចំណុច ភូមិ ១០៥ ចេញមកតាមច្រកផ្លូវ ស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត នេះតែម្តង។

កម្លាំងជំនាញរដ្ឋបាលព្រៃឈើ ដែលកំពុងតែរក្សានូវភាពស្ងៀមស្ងាត់ ត្រូវបានគេរិះគន់ថា មិនទាន់មានសមត្ថភាព គ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើសនោះទេ  ឬអាចថា មានលាភសក្ការៈពីក្រុមឈ្មួញ ជាថ្នូរនឹងការបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញដឹកជញ្ចូនឈើបានយ៉ាងរលូន។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ រស់នៅភូមិ១០៥ ដែលធ្នាប់ជាអ្នកស៊ីឈ្នួលលើកឈើឲ្យក្រុមឈ្មួញ បាន និយាយថា កាលពីពេលថ្មីៗនេះ ឈ្មួញរកស៊ីឈើវ័យក្មេងម្នាក់ ឈ្មោះ ហុង លី រស់នៅភូមិកន្ទួត ស្រុកចិត្របុរី  ខេត្តក្រចេះ ជាអ្នកស្នងតំណែងពីឪពុកខ្លួន ដែលជាមន្រ្តីយោធាម្នាក់ ហើយក៏ជាឈ្មួញដុះស្លែធ្នាប់ បានរកស៊ី ជាយូរឆ្នាំណាស់មកហើយដែរ ឥឡូវនេះត្រូវបានប្រគល់ឲ្យកូនជាអ្នកបន្តវេន និងចេញមុខនៅក្នុងការ ប្រកបមុខ របរកស៊ីដឹកជញ្ជូនឈើយ៉ាងកាក់កប។

គួររំលឹកថា ឈើដែលពួកឈ្មួញដឹករាល់ថ្ងៃនេះ គឺបានដឹកតាមរទះគោរចេញពីទឹកដីខេត្តមណ្ឌលគីរី ម្តងៗចាប់ ពី១០ ទៅជាង២០រទះឯណោះ  យកទៅដាក់នៅចំណុចត្រពាំងត្រពង ភូមិ១០៥ ឬក៏នៅចំណុចក្រោយផ្ទះប្រជា ពលរដ្ឋនៅភូមិ១០៤ រួចដឹកបន្តទៅតាមរថយន្តកែច្នៃវះគូទ ឆ្លងកាត់តាមច្រកផ្លូវក្បែរសង្កាត់រដ្ឋបាលព្រៃឈើកន្ទួរ តែម្តង ដោយពុំមានសមត្ថកិច្ចជំនាញណាមួយហ៊ានអើពើឡើយ។

ទាក់ទិនទៅនឹងសកម្មភាពល្មើសខាងលើនេះ មជ្ឃមណ្ឌលព័តមានដើមអម្ពិល បានសុំការបំភ្លឺតាមទូរស័ព្ទទៅ លោក សុខ គោរ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតនៅអំឡុងម៉ោង៩ និង៣០នាទីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១២ ជាច្រើនដង តែពុំមានអ្នកលើកទូរស័ព្ទឡើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles