Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្លាំងសមត្ថកិច្ច រុះរើផ្ទះប្រជាពលរដ្ឋ សង់ល្មើសច្បាប់ នៅជើងភ្នំដោះក្រមុំ

$
0
0

មណ្ឌលគិរីៈ កម្លាំងសមត្ថកិច្ចចម្រុះរួមមានមន្ត្រី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ត្រីមន្ទីរឧស្សាហកម្ម រ៉ែ និងថាម ពលខេត្ត កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល ដឹកនាំដោយអភិបាលក្រុងសែនមនោរម្យលោក ប៉េង សម្បត្តិ បានចុះរុះរើ លំនៅឋានសាងសង់ដោយខុសច្បាប់លើដី មជ្ឍមណ្ឌលវប្បធម៌ជនជាតិភាគតិចភ្នំដោះក្រមុំ ចំនួន ១១ខ្នង ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២ វិច្ឆិកា ២០១២។

លោក ស្រ៊ុន ផល្លីម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអំពិលថា ទំហំ ផ្ទៃដីសរុបរបស់មជ្ឃមណ្ឌលវប្បធម៌ជនជាតិភាគតិចភ្នំដោះក្រមុំ មានចំនួន ១០១ហិកតា ៧៣អា ត្រូវបានកាត់ ទៅឲ្យខាងទឹកស្អាត ដែលជាតម្រូវការក្រុងសែនមនោរម្យចំនួន ២ហិចតា នឹងខាងស្ថាននីយទូរស្សន៍បាយ័នចំនួន ២ហិចតាផងដែរ ហើយរហូតមកដល់ពេលនេះ មិនទាន់ដឹងពីទំហំផ្ទៃដី ដែលនៅសល់ពិតប្រាកដថាប៉ុន្មាននោះ ទេ។

លោកបានបន្តថា នៅពេលនេះយើងកំពុងធ្វើការរុះរើផ្ទះណា ដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ តែចំពោះផ្ទះ ណា ដែលមានលិខិតកាន់កាប់ដីតាំងពីឆ្នាំ១៩៨០ផ្លាយមក យើងនឹងប្រជុំគណៈកម្មាធិការម្តងទៀត ដើម្បីជជែក គ្នាសម្រេចគួរទុកឲ្យពួកគាត់ ឬត្រូវធ្វើយ៉ាងណា ព្រោះយើងបានមកកាន់កាប់ក្រោយពួកគាត់។

លោក ប៉េង សម្បត្តិ អភិបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា មុនពេលចុះមកធ្វើការរុះរើនេះ ខាងអាជ្ញាធរមូល ដ្ឋាន បានចេញសេចក្តីណែនាំឲ្យពួកគាត់រុះរើដោយខ្លួនឯង អស់រយៈពេលជិតមួយខែមកហើយ តែពួកគាត់នៅ

តែមិនព្រម ធ្វើតាមការណែនាំរបស់អាជ្ញាធរឡើយ។ ដូច្នេះហើយនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០១២ នេះ កម្លាំង អាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចខេត្ត ចុះអនុវត្តន៍សេចក្តីសម្រេចរុះរើតែម្ដងទៅ។

លោក សេន នី ជាម្ចាស់ផ្ទះដែលត្រូវអាជ្ញាធរចុះរុះរើ បានរៀបរាប់ថា គាត់ និងប្រពន្ធឈ្មោះ ញ៉ាន ផល្លា បច្ចុប្បន្ន ស្នាក់នៅភូមិសង្កាត់ខាងលើ បានមកកាន់កាប់លើដីមួយប្លង់ទំហំទទឹង ១០ម៉ែត្រ គុណនឹងបណ្តោយ ៦០ម៉ែត្រ កាលពីដើមឆ្នាំ២០១២។

បុរសដដែលបានបន្តថា ដីមួយប្លង់នេះ គាត់បានទិញពីឈ្មោះ អ៊ាវ សុខឃី នឹងប្រពន្ឋឈ្មោះ ពិន ហ៊ាញ ដែល មានទីលំនៅក្នុងភូមិសង្កាត់ជាមួយគ្នាក្នុងតម្លៃមួយពាន់ដុល្លារ។ បន្ទាប់ពីបានកាន់កាប់ដីមួយរយៈមក គាត់ក៏បាន ប្រមែលប្រមូលលុយកាក់សន្សំបានបន្តិចបន្តួចទិញគ្រឿងផ្ទះមកសាងសង់បានប្រហែលជា ៦០ភាគរយ ក៏ត្រូវ អាជ្ញាធរចុះមករុះរើអស់តែម្តង។

បើតាមការពិនិត្យជាក់ស្តែងគេមិនដឹងថា អ៊ាវ សុខឃី និងប្រពន្ឋឈ្មោះ ពិន ហ៊ាញ បានទទួលសិទ្ធមកពីណានោះ ទេក្នុងការលក់ដីមួយប្លង់ខាងលើទៅឲ្យឈ្មោះ សេន នី និងប្រពន្ឋឈ្មោះ ញ៉ាន ផល្លា នោះ ខណៈ ដែលអាជ្ញា ធរបានបញ្ជាក់ថា ដីទីទាំងនោះ ជាផ្ទៃដីរបស់មជ្ឃមណ្ឌលវប្បធម៌ជនជាតិភាគតិចសោះ។

គួររំលឹកផងដែរថា បច្ចុប្បន្នផ្ទៃដីដ៏ធំធេងរបស់មជ្ឃមណ្ឌលវប្បធម៌ជនជាតិភាគតិចភ្នំដោះក្រមុំ កំពុងរងការបាត់ បង់ដោយសារមានសំណង់តូចធំជាច្រើន បានសាងសង់យ៉ាងអនាធិបតេយ្យព័ទ្ធជុំវិញចង្កេះភ្នំ យកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន។ ពាក់ព័ន្ធនិងករណីនេះ ត្រូវបានគេសង្ស័យថា សំណង់តូចធំជាច្រើន ដែលខ្លះសាងសង់រួច និងខ្លះ ទៀត កំពុងសាងសង់រំលោភលើផ្ទៃដីរបស់រដ្ឋ ដែលបានចុះបញ្ជីសារពើពន្ធរួចទៅហើយនោះ។ តែបញ្ហាខាងលើ គេមិនដឹងថា អាជ្ញាធរខេត្ត-ក្រុង និងមន្ទីរពាក់ព័ន្ធ បាននឹងកំពុងមានចំណាត់ការយ៉ាងណានោះទេ។

ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការចុះអនុវត្តន៍របស់មន្ត្រីចម្រុះខេត្តនៅពេលនេះ ត្រូវបានមតិមហាជន មួយចំនួន ធ្វើការរិះគន់ថា បើពុំមានការត្រូវដងត្រូវផ្លែគ្នាជាមុនទេ សំណង់ទាំងនោះ ពិតជាពុំអាចមានរូបរាងកើត មានឡើងនៅទីតាំងខាងលើបានឡើយ ហើយនៅពេលចែកសំណែនគ្នាមិនស្មើរ បែរជាមកធ្វើបាបប្រជាពលរដ្ឋ អ្នកអត់ដឹងអីទៅវិញ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>