ព្រៃវែងៈកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ លោកបណ្ឌិតរដ្ឋ ជាម យៀប សមាជិកគណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកស្រី ព្រមទាំងក្រុមការងារ ចុះជួយ ស្រុកពាមរក៏-ពាមជរជាច្រើននាក់ទៀតបានយកទៀនព្រះវស្សា និងទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃ ចំនួន៣២វត្ត ដែលស្ថិតនៅឃុំព្រែកខ្សាយ ស្រុកពាមរក៏ខេត្តព្រៃវែង។
ទេយ្យទានដែលប្រគេនដល់ព្រះសង្ឃក្នុងនីមួយវត្តៗ រួមមាន ៖ ទៀនព្រះវស្សា១គូ សាដកមួយចំនួន អង្គរ៥០kg ទឹកត្រីនិង ទឹកស៊ីអីវ ព្រមទាំងថវិកាមួយចំនួនទៀត ។ ទៀនព្រះវស្សា និងទេយ្យទាន ដែលបានប្រគេនេះ គឺដើម្បីជាការ យកចិត្តទុកដាក់ចំពោះមន្រ្តីនៃគណបក្សប្រជាជនកម្ពុជា ចំពោះព្រះពុទ្ធសាសនា ដែលជា សាសនា របស់រដ្ឋនៃព្រះរាជណាចក្រកម្ពុជា និងក៏ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វបុរសខ្មែរដែលបាន ពលីជីវិតចំពោះជាតិមាតុភូមិ៕