Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិចារណកថា ៖ សភាពអឺរ៉ុប គាំទ្រកំណែទម្រង់ របស់កម្ពុជា

$
0
0

ថ្មីៗនេះ ក្រសួងការបរទេស នៃប្រទេសកម្ពុជា បានចេញផ្សាយប្រតិកម្ម របស់ឯកអគ្គរាជ ទូតកម្ពុជា ប្រចាំទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ទាក់ទិនទៅនឹង ការអនុម័តសេចក្ដី សម្រេចមួយរបស់សភាសហភាពអឺរ៉ុប ដែលបានរិះគន់យ៉ាងខ្លាំងពីការកាត់ទោសលោកសម រង្ស៊ី និងលោកម៉ម សូណង់ដូ ព្រមទាំងការរំលោភបំពានសិទ្ធិផ្សេងៗទៀត ។ លោកសូ សង្ហា ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក បានពន្យល់ ចំពោះសភា សហភាពអឺរ៉ុប ដែលបានចេញសេចក្ដីសម្រេចលើករណីរបស់លោកសម រង្ស៊ី និង លោកម៉ម សូណង់ដូ ព្រមទាំងករណីចោទប្រកាន់ក៏ដូចជាមតិយោបល់ទាំងឡាយ របស់សភាអឺរ៉ុប គឺផ្អែកទៅតាមរបាយការណ៍អវិជ្ជមានមួយចំនួនរបស់ប្រព័ន្ធផ្សព្វផ្សាយ ។ ឯកអគ្គរាជទូត កម្ពុជា ប្រចាំប្រទេសប៊ែលហ្សិក បានពន្យល់ច្បាស់ៗថា ការកាត់ទោសលោកសមរង្ស៊ី និង លោកម៉ម សូណង់ដូ មិនទាក់ទងទៅនឹងរឿងនយោបាយទេ ព្រោះលោកសម រង្ស៊ី បាន បំផ្លាញ ទ្រព្យសម្បត្ដិសាធារណៈ និងដកបង្គោលព្រំដែន ហើយលោកម៉ម សូណង់ដូ គឺជាមេ ខ្លោង នៃចលនាអបគមន៍ នៅក្នុងខេត្ដក្រចេះ ។

ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប៊ែលហ្សិក បានពន្យល់ទៀតថា ករណីឃាតកម្មលើ លោកឈុត វុទ្ធី និងកុមារី ហេង ចន្ថា នៅស្រុកឆ្លូង ខេត្ដក្រចេះ ជាការចោទប្រកាន់មិនសម ហេតុផលទេ ដែលថារដ្ឋាភិបាល មិនមានការស៊ើបអង្កេតនោះ ។ ករណីលោកឈុត វុទ្ធី គឺ មានការស៊ើបអង្កេតយ៉ាងពេញលេញ ហើយលទ្ធផលក៏បានចប់សព្វគ្រប់រួចរាល់ដែរ វាជា ករណីរវាងបុគ្គលនិងបុគ្គល ហើយករណីនេះ ត្រូវបានបិទបញ្ចប់ ពីព្រោះជនសង្ស័យ ក៏បាន ស្លាប់ហើយដែរ  ។ ចំណែកការចោទប្រកាន់ធ្ងន់ធ្ងរមកលើការរំលោភសិទ្ធិដីធ្លី ការបណ្ដេញ ចេញដោយបង្ខំ ទាក់ទិនទៅនឹងដីសម្បទានសេដ្ឋកិច្ច គឺជាការចោទប្រកាន់មិនត្រឹមត្រូវ និង ពុំមានហេតុផលច្បាស់លាស់ ។ ឯកអគ្គរាជទូតកម្ពុជា ក៏មានប្រតិកម្មផងដែរ ចំពោះសេចក្ដី សម្រេចរបស់សភាសហភាពអឺរ៉ុប ដែលជំរុញឱ្យមានការកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា ព្រោះរាល់សមាជិកទាំងអស់ របស់គណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ន សុទ្ធតែមានភាពឯករាជ្យ អព្យាក្រឹត្យ មិនប្រកាន់ គណបក្ស និងមិនលំអៀង ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ សភាសហភាពអឺរ៉ុប ដែលមាន សមាជិក២៧ប្រទេស បានចេញសេចក្ដីសម្រេចរិះគន់ខ្លាំងៗ ទាក់ទងអំពើរំលោភសិទ្ធិមនុស្ស នៅកម្ពុជា ហើយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា សម្របសម្រួលជាមួយលោកសម រង្ស៊ី មេដឹកនាំ គណបក្សសង្គ្រោះជាតិ ដើម្បីឱ្យលោកសម រង្ស៊ី វិលត្រឡប់មកចូលរួមក្នុងការបោះឆ្នោត ជាតិ ឆ្នាំ២០១៣ខាងមុខ ។ សភាសហភាពអឺរ៉ុប ក៏បានជំរុញឱ្យមានការកែទម្រង់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីឱ្យការបោះឆ្នោត ជាតិ ឆ្នាំ២០១៣ខាងមុខ ប្រព្រឹត្ដទៅដោយសេរីត្រឹមត្រូវ និងយុត្ដិធម៌ ស្របតាមគោល ការណ៍ប្រជាធិបតេយ្យ ។ លើសនេះទៅទៀត សភាសហភាពអឺរ៉ុប បានរិះគន់ខ្លាំងៗ ចំពោះ ការកាត់ទោសលោកសម រង្ស៊ី និងលោកម៉ម សូណង់ដូ ថាជា រឿងនយោបាយ ហើយជំរុញ ឱ្យមានការដោះលែង អ្នកទាំងពីរនេះ ដោយឥតលក្ខខណ្ឌ ។ អនុសាសន៍របស់សភាសហភាព អឺរ៉ុបបែបនេះ មិនអាចឱ្យរាជរដ្ឋាភិបាលកម្ពុជា ទទួលយកបានឡើយ ហើយសភាសហភាព អឺរ៉ុប គួរតែពិនិត្យនិងស្វែងយល់ស្ថានការណ៍កម្ពុជាឱ្យបានច្បាស់លាស់ មុនពេលធ្វើសេចក្ដី សម្រេចចិត្ដអ្វីមួយ នាពេលខាងមុខ។

ការផ្សព្វផ្សាយប្រតិកម្មរបស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប៊ែលហ្សិក ទៅកាន់ សភាសហភាពអឺរ៉ុប ធ្វើឡើងចំពេលដំណើរទស្សនកិច្ចរបស់លោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកអ៊ែមែន វ៉ាន់រ៉ុមពុយ នៅក្នុងប្រទេសកម្ពុជា ហើយបានជួបពិភាក្សាជាមួយសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងកិច្ច ពិភាក្សានោះ ភាគីទាំងពីរមិនបានលើកយកសេចក្ដីសម្រេចរបស់សភាសហភាពអឺរ៉ុប មក ពិភាក្សាទេ ហើយលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសន្យាគាំទ្រកំណែទម្រង់នានា របស់ កម្ពុជា និងសន្យាពង្រីកកិច្ចសហប្រតិបត្ដិការជាមួយអាស៊ានផងដែរ។ បញ្ហានេះបង្ហាញឱ្យ ឃើញថា ទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប  នៅតែមានលក្ខណៈល្អប្រសើរ ហើយ សហភាពអឺរ៉ុប គួរសិក្សាស្វែងយល់ អំពីស្ថានការណ៍នៅកម្ពុជា ឱ្យបានច្បាស់លាស់ មុនពេល ចេញសេចក្ដីសម្រេចអ្វីមួយ នាពេលខាងមុខ ។ ការដែលសភាសហភាពអឺរ៉ុប ជឿជាក់លើ របាយការណ៍របស់ក្រុមសិទ្ធិមនុស្សខ្លាំងពេក មិនមែនជារឿងប្រសើរទេ គឺត្រូវពិនិត្យស្ថាន ការណ៍ដោយផ្ទាល់ ទើបអាចដឹងការពិតគ្រប់ជ្រុងជ្រោយ  ។

ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ សេដ្ឋកិច្ចសង្គម និងសិទ្ធិមនុស្សក្នុងប្រទេស កម្ពុជា បានវាយតម្លៃថាជាច្រើនឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន បានធ្វើការកែទម្រង់លើគ្រប់វិស័យ តាមអនុសាសន៍សហគមន៍អន្ដរជាតិ ជាបន្ដបន្ទាប់ ។ សូម្បីតែសហភាពអឺរ៉ុប ក៏បានគាំទ្រកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ដែរ ហើយបានផ្ដល់ជំនួយយ៉ាងច្រើន សម្រាប់ពង្រឹងការគោរពសិទ្ធិមនុស្ស ពង្រឹងលទ្ធិប្រជា ធិបតេយ្យ លើកកម្ពស់សុខភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ។ ការគាំទ្រពីសហភាពអឺរ៉ុប មានតម្លៃណាស់សម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋ ហេតុ នេះហើយ សហភាពអឺរ៉ុប គួរតែជួយដល់កម្ពុជាបន្ដទៀត ហើយចៀសវាងនូវការរិះគន់ ដោយពុំមានហេតុផលច្បាស់លាស់ ដូចជាសេចក្ដីសម្រេចរបស់សភាសហភាពអឺរ៉ុប កាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ ។ សភាសហភាពអឺរ៉ុប គួរពិនិត្យមើលឡើងវិញផងដែរ ចំពោះសេចក្ដីសម្រេចរបស់ខ្លួន ព្រោះការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ជាច្រើនអាណត្ដិ កន្លងមកនេះ ប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវនិងយុត្ដិធម៌ ហើយគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតបំពេញ តួនាទីរបស់ខ្លួនដោយឯករាជ្យនិងអព្យាក្រឹតយ៉ាងពិតប្រាកដ៕


Viewing all articles
Browse latest Browse all 8042

Trending Articles