Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អូបាម៉ា និង រ៉ូមនី ជិតដល់ពេល ចុងក្រោយហើយ

$
0
0

អូហៃយ៉ូ៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និង គូប្រជែងរបស់ខ្លួនគឺលោក មីត រ៉ូមនី បានឈានដល់ដំណាក់កាលចុងក្រោយហើយ សម្រាប់ការជ្រើសរើសមេដឹកនាំ អាណត្តិថ្មី នៅអាមេរិក ដោយនៅសល់តែរយៈ ពេលពីរថ្ងៃទៀតប៉ុណ្ណោះ។ លទ្ធផលនៅតាមបណ្តារដ្ឋមួយចំនួននៅតែបង្ហាញថា លោក អូបាម៉ា និងលោក រ៉ូមនី កំពុងតែទទួលបានការគាំទ្រយ៉ាងប្រផិតប្រផើយគ្នាជាទីបំផុត។

ចំពោះលោក រ៉ូមនី វិញបានទទួលជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនៅរដ្ឋផេនណ៍ស៊ីវ៉ានៀ ដែលធ្លាប់តែជារដ្ឋ ដែលគាំទ្រដល់គណបក្សសាធារណរដ្ឋរបស់លោក អូបាម៉ា នោះ។ ទីប្រឹក្សាទាំងឡាយរបស់លោក អូបាម៉ា បាន លាលែងពីតំណែងហើយ ដោយសារតែមានការអស់សង្ឃឹម ចំពោះលទ្ធផលដែល មិនគួរកើតមានឡើងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏គណបក្សប្រជាធិបតេយ្យនៅតែបង្ហាញអំពីទំនុកចិត្តទៅលើ លោក អូបាម៉ា ដោយ សារតែលទ្ធផលនៅតាមបណ្តារដ្ឋមួយចំនួន នៅតែបង្ហាញថា លោក អូបាម៉ា មានប្រៀបជាងលោក រ៉ូមនី ប៉ុន្តែ លទ្ធផលជាផ្លូវការចុងក្រោយ យើងត្រូវរង់ចាំមើលនៅថ្ងៃទី០៦ ខែវិច្ឆិកា ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតនៅអាមេរិក ជាឈុតឆាតមួយដែលក្តៅគគុក និងមិនអាចមើលរំលងបាន ឡើយ ជាពិសេសគឺបណ្តាប្រទេសទាំងអស់នៅលើសកលលោក កំពុងតែរង់ចាំមើលថា តើមេដឹកនាំអាមេរិកថ្មី គឺជាលោក អូបាម៉ា ឬ មួយក៏លោករ៉ូមនី ព្រោះថា នយោបាយអាមេរិកអាចនឹងផ្តាស់ប្តូរប្រសិនបើមេដឹកនាំថ្មីត្រូវ បានជាប់ឆ្នោតនោះ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles