Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អតីតកីឡាករបាល់ទាត់ ជម្រើសជាតិជប៉ុន ផ្តល់បទពិសោធន៍ ដល់កីឡាករក្មេងៗកម្ពុជា

$
0
0

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១២ នេះកន្លងទៅនេះ អតីតកីឡាករបាល់ទាត់ ជម្រើសជាតិជប៉ុន លោក Masao Kiba បានរៀបចំកម្មវិធីមួយ ដល់កុមារកម្ពុជា ដែលស្រលាញ់វិស័យ កីឡាបាល់ទាត់ ដោយលោកដាក់ឈ្មោះ កម្មវិធីនោះថា គ្លីនិកបាល់ទាត់កុមារ ឆ្នាំ ២០១២ “Football Clinic in Cambodia 2012” នៅទីលានបាល់ទាត់ កងទ័ពជើងទឹក។

ដោយមានការចូលរួមពី គ្រូបង្វឹកល្បីៗរបស់កម្ពុជា និងមានកីឡាករក្មេងៗចំនួន ១០០នាក់ មកចូលរួមហ្វឹកហាត់ ក្នុងឱកាសនោះជាមួយលោក Masao Kiba ដែលជាអតីតកីឡាករ និងជាប្រធានក្លឹប Gamba Osaka ក្នុង J-League របស់ប្រទេសជប៉ុន។ លោក Masao Kiba ធ្លាប់លេងនៅក្នុង J-League របស់ជប៉ុនចំនួន ២២៧ ប្រកួតគឺ លេងឲ្យក្រុម Gamba Osaka ក្នុងឋានៈជាប្រធានក្រុម។ មិនតែប៉ុណ្ណោះលោកបានលេងនៅក្នុង League ថៃរយៈពេល ៣ ឆ្នាំដែលមានចំនួន ៦៦ ប្រកួត។

លោក Masao Kiba បាននិយាយាថា ប្រសិនបើមានកីឡាករក្មេងៗណា មានសមត្ថភាពលេងបាល់ បានល្អជាងគេ នឹងមានឱកាសបានទៅលេងក្នុង J-League របស់ជប៉ុន។ លោកមានគម្រោង បើវគ្គបណ្ដុះបណ្ដាល ជាមួយក្មេងៗកម្ពុជា ក្នុង១ឆ្នាំ ៤ ដងហើយគម្រោងនៃការ ជ្រើសរើសកីឡាករទៅលេងនៅ J-League នោះគឺមិនមានកំណត់ឡើយ ។

លោក Mitsuji Konoshita ជានាយកក្រុមហ៊ុន GL Finance និងជាអ្នកចំណាយលុយ ក្នុងការបង្កើតព្រឹត្តិការណ៍នេះ បានបញ្ជាក់ថា លោកជាអ្នកដែលស្រឡាញ់ វ័ស័យកីឡាតាំងតែពីតូច ទើបលោកមានគោលដៅ ចង់បណ្ដុះបណ្ដាលធនធានកីឡា និងគាំទ្រការផ្ដល់សមត្ថភាព ដល់កីឡាករពិសេសកីឡាបាល់ទាត់៕

Looking Today

Looking Today

Looking Today

Looking Today


Viewing all articles
Browse latest Browse all 8042

Trending Articles