Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ ការធ្វើស៊ុម កាត់ទទឹងផ្លូវ មិនគួរឲ្យមាន នៅប្រទេសកម្ពុជា

$
0
0

ភ្នំពេញ៖ សព្វថ្ងៃ តាមផ្លូវជាច្រើននៅប្រទេសកម្ពុជា គេឃើញមានស៊ុមដែកធំៗ សង់ឡើងដាក់ ទទឹងផ្លូវជាច្រើនកន្លែង ដើម្បីដាក់ស្លាកសញ្ញា ប្រាប់ទិសផ្លូវទៅ កាន់ខេត្ត រាជធានី និងតំបន់នានា ពិសេសនៅរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត ក្រៅពីដាក់ស្លាកសញ្ញាប្រាប់ផ្លូវនោះ ក៏មានដាក់ប៉ាន់ណូផ្សាយ ពាណិជ្ជកម្មផងដែរ។

ហេតុផល ដែលមិនចង់ឲ្យមានស៊ុម កាត់ទទឹងផ្លូវនេះ៖ ទី១. មិនទុកចិត្តបច្ចេកទេសនៃ ការធ្វើស៊ុមដែកដែលមានទំហំធំនេះ ពីព្រោះវាមានប្រវែងវែង ធំ ធ្ងន់ ងាយ នឹងបាក់រលំ។ ទី២. ប្រទេសកម្ពុជា ជាប្រទេសមានស្តេច ហេតុនេះ មិនត្រូវមានអ្វីនៅពីលើព្រះកេសរបស់ព្រះអង្គឡើយ ក្នុងករណីព្រះមហាក្សត្រយាងតាមផ្លូវ ក៏ដូច ឥស្សជនសំខាន់ៗដទៃទៀត។ ៣.គិតពីសុវត្ថិភាពជាចម្បង។

ប្រទេសកម្ពុជា ឆ្នាំ២០១២នេះ ធ្វើជាប្រធានអាស៊ានប្តូរវេន ដូច្នេះ មានគណៈប្រតិភូសំខាន់ៗជាច្រើន អញ្ជើញមកដើម្បីចូលរួមប្រជុំនានា ដូចជា មន្រ្តីជាន់ខ្ពស់ រដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី និងប្រធានាធិបតីជាដើម។ ហេតុដូច្នេះហើយ បញ្ហាសុវត្ថិភាពត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងនោះករណីធ្វើស៊ុមកាត់ទទឹងផ្លូវនេះ ក៏ជាចំណុច ត្រូវពិចារណាផងដែរ។

ទស្សនៈ ដែលមិនចង់ឲ្យមានស៊ុមកាត់ទទឹងផ្លូវនេះ ដោយគិតគូរពីសុវត្ថិភាពជាចម្បងនោះ មិនមែនមានបំណងចង់លុបបំបាត់ចោលនូវ ស្លាកសញ្ញាប្រាប់ផ្លូវ និង ប៉ាន់ណូផ្សាយពាណិជ្ជនោះឡើយ។ ជាដំណោះស្រាយ គ្រោងឆ្អឹងដែក ជាស៊ុមកាត់ទទឹងផ្លូវនោះ ដែលមានស្លាកសញ្ញាប្រាប់ផ្លូវ ក៏ដូចប៉ាន់ណូផ្សាយពាណិជ្ជកម្ម ដាក់ភ្ជាប់នេះ គួរធ្វើដាក់ស្របនឹងផ្លូវ ឬដាក់បញ្ឆិតផ្លូវក៏បាន។

អាស្រ័យហេតុនេះ ដើម្បីឲ្យកិច្ចប្រជុំនានា ពិសេសកិច្ចប្រជុំអាស៊ានខាងមុខនេះ ប្រព្រឹត្តិ ទៅដោយពុំមានឧបទ្ទវហេតុអាក្រក់អ្វីកើតឡើងនោះ ជាជំហានដំបូង និងបន្ទាន់ ស៊ុមកាត់ទទឹងផ្លូវសំខាន់ៗមួយចំនួន ដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់ ជាញឹកញាប់ គួរកុំឲ្យមាន ដូចជាមហាវិថីសហព័ន្ធរុស្សីជាដើម៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles