Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជា បញ្ជូនកងកម្លាំង រក្សាសន្តិសុខ ២០នាក់ទៀត ទៅប្រទេសលីបង់ ក្រោមឆត្រ អង្គការ សហប្រជាជាតិ

$
0
0

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២នេះ នឹងបញ្ជូនកងកម្លាំងរក្សា សន្តិសុខចំនួន២០នាក់ទៀត ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ (អ.ស.ប.) ទៅកាន់ប្រទេសលីបង់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសបោសសម្អាតមីន និងកាកសំណល់ជាតិផ្ទុះដែលសល់ពី សង្គ្រាម។

ឧត្តមសេនីយ៍ឯក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីននិងកាកសំណល់សង្រ្គាម បានមានប្រសាសន៍ថា កងកម្លាំងដែលនឹងត្រូវបញ្ជូននេះ គឺពួកគេមកពីកងកម្លាំងវិស្វកម្មលេខ៦១២ ហើយពួកគេនឹងចេញដំណើរនៅវេលាម៉ោង ៧ និង៤០នាទីល្ងាចថ្ងៃទី៦ ខែវិច្ឆិកានេះ តាមរយៈជើងហោះហើររបស់ថៃ។ លោក សែម សុវណ្ណនី បានបន្តថា ពួកគេទាំង២០នាក់នេះ គឺមានជំនាញខុសៗគ្នា ដូចជាខាងបោសសំអាតមីន កងផ្នែកដឹកជញ្ជូន និងវិស្វកម្មជាដើម។

មានប្រសាសន៍សំណេះសំណាល ទៅកាន់កងកម្លាំងដ៏អង់អាចនេះ មុននឹងបំពេញបេសកម្ម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បាន ណែនាំ និងផ្តាំផ្ញើដល់កងកម្លាំងទាំងនោះថា នេះជាមោទនភាពរបស់ប្រទេសកម្ពុជាយ៉ាងខ្លាំង ដែលពិភពលោកបានចាត់ទុកថា ទាហានរបស់កម្ពុជាមានសមត្ថភាព និងជំនាញ រហូតដល់មានការស្នើសុំពីអង្គការសហប្រជាជាតិដើម្បីឲ្យទៅជួយដល់ប្រទេសជិតខាង ដែលកំពុងមានវិបត្តិនោះ។

នាយឧត្តមសេនីយ៍បានបន្តថា "កន្លងមកយើងតែងតែឲ្យគេជួយ មានទាំងសង្រ្គាម និងបញ្ហាជាច្រើនទៀត ក៏ប៉ុន្តែនាពេលនេះ ជាឱកាសល្អសម្រាប់ប្រទេស យើង... ប្រសិនយើងមិនមានសមត្ថភាពទេ ក៏គេមិនស្នើយើងដែរ ហើយទៅហើយបើអនុវត្តន៍មិនបានល្អ ធ្វើឲ្យខូចសណ្តាប់ធ្នាប់វិន័យរបស់កម្លាំង រក្សាសន្តិភាពនៃ អង្គការសហប្រជាជាតិថ្ងៃក្រោយ ក៏គេមិនត្រូវការយើងទៀតដែរ"។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ឲ្យដឹងទៀតថា ចាប់តាំងពីប្រទេសកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ រហូត មកដល់នាពេលនេះ គឺកងកម្លាំងទាំងអស់ បានទទូលជោគជ័យគ្រប់បែបយ៉ាង ជាពិសេសខាងសុខាភិបាល ដោះមីន វិស្វកម្ម និងសមយុទ្ធផ្សេងៗជាច្រើនទៀត ហើយមិនតែប៉ុណ្ណោះ កងកម្លាំងទាំងនេះទៅគ្រប់មកគ្រប់ទៀតផង។

ប្រទេសកម្ពុជា បានបញ្ជូនកងកម្លាំងវិស្វកម្ម ក៏ដូចជាកងកម្លាំងរក្សាសន្តិសុខ អង្គការសហប្រជាជាតិ ទៅកាន់ប្រទេសជាច្រើន តាមការស្នើសុំរបស់អង្គការ សហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៧មក រហូតមកដល់ពេលនេះមានចំនួន ១.២៣៧នាក់ហើយ ដែលបេសកកម្មទាំងនោះ ទៅកាន់ប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្រ្វិកកណ្តាល, លីបង់ និងស៊ីរី ហើយរាល់បេសកកម្មរបស់ពួកគេ គឺក្នុងរយៈពេលមួយឆ្នាំ៕


Viewing all articles
Browse latest Browse all 8042

Trending Articles