Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះមកនៅ ត្រឹម២៣ភាគរយ នៅឆ្នាំ២០១១

$
0
0

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ រដ្ឋសភាកម្ពុជា បានឲ្យដឹងនៅព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ថា ទោះបីជាភាពក្រីក្រ នៅកម្ពុជាត្រូវបានកាត់បន្ថយក៏ពិតមែន តែភាពក្រីក្រនៅតែស្ថិតក្នុងកំរិតខ្ពស់ បើធៀបនឹងប្រទេសរីកចំរើន លើសកលលោក ជាច្រើន ដោយសេដ្ឋកិច្ច មានកំណើនខ្លាំង នៅតំបន់ទីជនបទ ប៉ុន្តែភាពក្រីក្រ បានធ្លាក់ចុះពី ៣៤ភាគរយ នៅឆ្នាំ២០០៤ មក២៣ភាគរយ នៅ ឆ្នាំ២០០៣។

លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មបាន មានប្រសាសន៍ នៅក្នុង ពិធីបើកសិក្ខាសាលារបស់រដ្ឋសភា ដើម្បីស្វែងយល់អំពីយុទ្ធសាស្រ្ត កសាង ក្របខណ្ឌគោល នយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក្នុងការរៀបចំសេចក្តី ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង់ ឆ្នាំ២០១៣ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ថា កម្ពុជាបច្ចុប្បន្ននេះ ភាពក្រីក្រ នៅតែស្ថិតក្នុងកំរិតខ្ពស់ បើធៀបនឹង ប្រទេសរីកចំរើន លើសកលលោក ហើយមានតែនៅតាម ទីប្រជុំជនប៉ុណ្ណោះដែលមានកំណើន សេដ្ឋកិច្ចខ្លាំង ដែលជាហេតុធ្វើ ឲ្យមាន ទំនាក់ ទំនងតិចតួច ទៅដល់សេដ្ឋកិច្ច ជនបទកម្ពុជា ដែលមានប្រជាជន ប្រមាណ៨៥ភាគរយ ជាកសិករ រស់នៅតាមជនបទហើយ ដែលទាក់ទង នឹងកង្វះខាតដីធ្លីខ្លះៗ ហើយសកម្មភាពសេដ្ឋកិច្ច ចំរុះនៅមានកំរិត និងមានសមាជិកគ្រួសារច្រើនក្នុងបន្ទុក។

លោកបន្តថា”អ្នកក្រីក្រតែងតែទទួលរងគ្រោះពីបញ្ហាសុខភាព ធ្ងន់ធ្ងរ មានឱកាស តិចតួចនឹងទទួល បានសេវាអប់រំ និងការអភិវឌ្ឍផ្ទាល់ខ្លួន ហើយជានិច្ចកាល តែងតែស្ថិតក្នុងភាពក្រីក្រ”។
លោក ជាម យៀប បញ្ជាក់ថា គ្រួសារដែលមានស្រ្តីជាមេផ្ទះ មានអត្រាកុមារ ចូលរួម ពលកម្មខ្ពស់ជាងគេ ហើយតាមរយៈនេះ កូនរបស់គាត់ ជាពិសេសកូនស្រីនៅក្នុង គ្រួសារតែងតែ ទទួល នូវ ហានិភ័យ នៃភាពក្រីក្រ ភាគច្រើន។ហេតុនេះ បង្កើតឲ្យមានវិសមភាព រវាងតំបន់ទីក្រុង និងជនបទ ដោយមានគម្លាត គ្នាយ៉ាងឆ្ងាយ។

លោក បានបញ្ជាក់ទៀតថា កម្ពុជាត្រូវតែធ្វើយ៉ាងណា ដើម្បីឲ្យសេដ្ឋកិច្ចមាន លក្ខណៈចំរុះរដ្ឋ និងឯកជនធ្វើឲ្យ ប្រជាជនក្រីក្រនៅ តាមទីជនបទ ទទួលបានអត្ថប្រយោជន៍ ពីកំណើន សេដ្ឋកិច្ច នេះឲ្យបានឆាប់រហ័ស ។ក្រៅពី កត្តាប្រឈមទាំងនេះ ក៏នៅមានកត្តាចម្បងធំៗ មួយចំនួនទៀត ដូចជាមូដ្ឋានគ្រិះ នៃកំណើនសេដ្ឋកិច្ច នៅតូច ចង្អៀត កំណើនចំណាយខ្ពស់ ជាងចំណូល ភាព មិនប្រាកដនិយម នៃការងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោក ទោះបីមាន សញ្ញាវិជ្ជមានក្នុង ប្រទេសនៅក្នុងអាស៊ី ដែលមានកំណើនខ្ពស់ ជាងគេក៏ដោយ។

យោងតាម ស្ថិតិរបស់ ក្រសួងផែនការ ផ.ស.ស សំរាប់មនុស្សម្នាក់ (GDP percapita) មានជាមធ្យម កើនឡើងពី ៤២០ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០០៤ ទៅដល់ជិត១.០០០ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១១ ហើយអត្រានៃ ភាពក្រីក្របានធ្លាក់ចុះ ពី៣៤ភាគរយ នៅឆ្នាំ២០០៤ មកត្រឹមប្រមាណ ២៣ភាគរយនៅឆ្នាំ២០១១៕


Viewing all articles
Browse latest Browse all 8042


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>