កំពង់ធំៈ រដ្ឋបាលជលផល នៃក្រសូងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសហការជាមួយ អាជ្ងាធរ ខេត្ត កំពង់ឆ្នាំង ធ្វើពិធីលែង កូនបង្កងពូជ ប្រមាណ៥ម៉ឺនក្បាល ដែលត្រូវរៀបចំធ្វើឡើង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១២ នេះនៅប្រភពទឹក ធម្មជាតិភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោម អធិបតីភាព លោក អៀង ម៉ូលី ទេសរដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សា ស្តារនិងអភិវឌ្ឍន៍វិស័យ កសិកម្មនិងជនបទ ។ បន្ទាប់ពីមតិលើក ឡើងរបស់លោក ចេង ញ៉ាន់ អភិបាលរង ខេត្តកំពង់ឆ្នាំង អំពីស្ថានភាព ជីវភាព រស់នៅ របស់ បរជាពលរដ្ឋ និងការងារគ្រប់គ្រង ប្រភពធនធាន ជលផលក្រោយពេល ដែលរាជរដ្ឋាភិបាល លុប រំសាយឡូត៏នេសាទ នៅក្នុង ក្របខណ្ឌ ទូទាំងប្រទេសរួចមក លោក ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាល ជលផល មានប្រសាសន៍ថាជារៀង រាល់ឆ្នាំក្រៅពីទិវាមច្ឆជាតិ រដ្ឋបាលជលផល បានចាត់តាំង ឲ្យមាន ពិធីលែងត្រី ថ្នាក់ខេត្ត ក្រុង ស្រុកនិងនៅ តាមសហគមន៍នេសាទ ដើម្បីធ្វើឲ្យមាន ប្រភព ធនធាន ធម្មជាតិមានកំណើន កើនឡើង ហើយនៅខេត្ត កំពង់ឆ្នាំងនេះ គឺជាលើកទី៣ហើយ ដែលរដ្ឋបាល ជលផល បានផ្តួចផ្តើមឲ្យ មានការ លែងកូនបង្កង ពូជនៅ ក្នុងប្រភពធនធានធម្មជាតិ ហើយទទួលបានលទ្ធផល ជាវិជ្ជមានដែល អាចចាត់ទុក ជាបទពិសោធន៍ល្អ សំរាប់យកទៅអនុវត្ត នៅកន្លែងផ្សេងៗទៀត។
លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី មានប្រសាសន៍ថា ប្រជាពលរដ្ឋយើងបាន ដឹងច្បាស់ហើយថារាជរដ្ឋាភិបាល បាន លប់រំសាយឡូត៏នេសាទ ទាំងអស់នៅក្នុង ទូទាំងប្រទេសដើម្បីប្រគល់ ជូនប្រជាពលរដ្ឋប្រក បរបរនេសាទ គ្រួសារ និងជ្រើសដែន នេសាទមួយចំនួន ជាកន្លែងអភិរក្ស។ ទាំងនេះគឺជាគិតគូររបស់ រាជរដ្ឋាភិបាល ក្រោម ការដឹកនាំ ដ៏ឈ្លាសវៃនិង ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះទៅបង្កើន ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋតំបន់ជនបទ ហើយ លោកទេសរដ្ឋមន្រ្តី បានស្ងើចសរសើរ និងវាយតំលៃខ្ពស់ពីកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋបាល ជលផលនិង អាជ្ងាធរខេត្ត ព្រមទាំង សំណូមពរឲ្យបន្តការ ប្រឹងប្រែងនេះជាបន្ថែមទៀត ឆ្លើយតបទៅនឹង ចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលគឺធ្វើ ឲ្យប្រទេសជាតិយើងមានទឹក មានត្រីឡើងវិញ។ខណះដែរលោក អៀង ម៉ូលី លោក ប៉ោ ទី្រ លោក ណៅ ធួក និង លោក ចេង ញ៉ាន់ បានអញ្ជើញចែកអំណោយដល់ សិស្សានុសិស្ស ទទួលបាន សៀវភៅ ប៉ិច និងថវិកា ម្នាក់ៗ ៥ពាន់រៀល ដោយឡែកប្រជាពលរដ្ឋចូលរួម ចំនួន២៨០នាក់ ក្នុងមា្នក់ៗទទួលបានក្រមា មួយនិង សៀវភៅបច្ចេកទេស ចិញ្ជឹមត្រី និងPoster អប់រំពីវិស័យជលផល និងអញ្ជើញលែងកូន បង្កងពូជ ប្រមាណ៥ម៉ឺន កូនទៅក្នុងប្រភព ទឹកធម្មជាតិ និង សំណូមពរសូមឲ្យប្រជាពលរដ្ឋ យើងចូលរួមឲ្យបានសកម្ម ថែមទៀត លុបបំបាត់ បទល្មើសនេសាទខុសច្បាប់ ចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផល និង បង្កើនការដាំដុះ ព្រៃលិចទឹកនៅគ្រប់ទី កន្លែងដែលអាចដាំបាន ៕