Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បេសកជនចិន អំពាវនាវ ឱ្យមានការ លុបបំបាត់ ស្តង់ដារពីរ ស្តីពីសិទ្ធិមនុស្ស

$
0
0

វ៉ាស៊ីនតោន, ស៊ិនហួ៖បេសកជនជាន់ខ្ពស់របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សហគមន៍អន្តរជាតិ ត្រូវតែលុប បំបាត់ការធ្វើនយោបាយ និងស្តង់ដារពីរស្តីអំពីសិទ្ធិមនុស្ស ដើម្បីបញ្ចប់បញ្ហាសាកលលោក ដែលកំពុងតែប្រឈមុខនាពេលបច្ចុប្បន្ននេះ។

ខណៈពេលធ្វើបទបង្ហាញ នៅក្នុងកិច្ចប្រជុំកំពូលលើកទីបី នៃសម័យប្រជុំលើកទី៦៧ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីអំពីបញ្ហាសិទ្ធិមនុស្ស លោក វ៉ាង មីន អនុតំណាង អចិន្រ្តៃយ៍របស់ភាគីចិន ប្រចាំនៅអ.ស.ប បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្រុញធ្វើឲ្យប្រសើរឡើងកិច្ចពិភាក្សាបញ្ហាសិទ្ធិមនុស្ស និង កិច្ចសហប្រតិបត្តិការ។

បេសកជនរូបនោះបានថ្លែង នៅក្នុងកិច្ចប្រជុំកំពូល ដែលជាបន្ទុកក្នុងសង្គម បញ្ហាមនុស្សធម៌ និងកិច្ចការវប្បធម៌ថា «ការបន្តកិច្ចខិតខំប្រឹងប្រែង លើបញ្ហាសិទ្ធិមនុស្ស របស់អន្តរជាតិនេះ បានក្លាយទៅជាវិបត្តិមួយដោយស្តង់ដារពីរ និងការធ្វើនយោបាយ»។

លោកបន្ថែមថា «ប្រទេសមួយចំនួន ត្រូវបានចាប់ថ្នាក់ ជាប្រទេសកំពុងអភិវឌ្ឍន៍ បានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង ដោយប្រើលេសទាក់ទងនឹងបញ្ហា សិទ្ធិមនុស្សនេះ»។ លោកបានកត់សម្គាល់ឃើញថា ប្រទេសទាំងនោះ តែងតែធ្វើជាខ្វាក់ ចំពោះការបំពានសិទ្ធិមនុស្សក្នុងស្រុក ប៉ុន្តែបែរជាទៅសារទរ ចំពោះការ ដាក់សម្ពាធទៅលើប្រទេស កំពុងអភិវឌ្ឍន៍ ជាមួយដែលប្រទេសគោរពសិទ្ធិមនុស្សជាក់លាក់ទៅវិញ ដើម្បីបង្កើតទៅជាការប្រឈមមុខដាក់គ្នា នៅសង្វៀនអន្តរជាតិ ស្តីពីសិទ្ធិមនុស្សនេះ។

លោកថា «ទំាងនេះជាការទម្លាយចោល នៃការជឿជាក់គ្នាទៅវិញទៅមក ក្នុងចំណោមបណ្តាប្រទេសទំាងនោះ និងការរារាំងកិច្ចសហប្រតិបត្តិស្តីពីសិទ្ធិមនុស្ស»។ លោកបន្តថា «ចិនសូមបញ្ជាក់ថា ចិនប្រឆំាងទង្វើបែបនេះ និងជម្រុញឲ្យបណ្តាប្រទេសទំាងនោះ សញ្ជឹងគិតថែមទៀត ចំពោះកំណត់ត្រាផ្ទាល់របស់ពួកគេ នឹងត្រូវបញ្ឈប់ទង្វើផ្ទាល់ខ្លួនរបស់ពួកគេនេះផងដែរ”។

គួរបញ្ជាក់ផងដែរថា ការថ្លែងរបស់លោក វ៉ាង គឺសង្កត់ធ្ងន់ទៅលើគោលបំណង និងគោលការណ៍របស់សហរដ្ឋអាមេរិក ដើម្បីលូកដៃចូលជ្រៀតជ្រៀក កិច្ចការផ្ទៃក្នុង របស់ប្រទេសជាច្រើនមកនោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>